នៅពេលប្រេងឥន្ធនៈកំពុងឡើងថ្លៃ ប្រជាពលរដ្ឋអាចរីករាយនឹងបុណ្យចូលឆ្នាំខ្មែរនៅរាជធានីភ្នំពេញបានដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។ រាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏អស្ចារ្យមួយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

តាមកម្មវិធីដែលបានផ្សព្វផ្សាយ ទីតាំងសំខាន់ៗដូចជា រមណីដ្ឋានវត្តភ្នំ នឹងមានកម្មវិធីយុទ្ធគុណចម្រុះខ្មែរបុរាណ របាំបុរាណប្រពៃណី និងប្រជាប្រិយ ល្បែងប្រជាប្រិយ តន្ត្រីសួស្តីឆ្នាំថ្មី។ នៅផ្សាររាត្រី គឺមានឆាកប្រគុំតន្ត្រី សួនមុនីហទ័យ និងពរណ៌នគរសង្ក្រាន្ត ភូមិវប្បធម៌។

ដោយឡែក នៅផ្លូវថ្មើរជើងចតុមុខ គឺមានឆាកប្រគុំតន្ត្រី៣វង្ស។ នៅវត្តឧណ្ណាលោម មានតន្ត្រីស្គរដៃ និងទស្សនីយភាពសិល្បៈចម្រុះ។ ផ្សារធំថ្មី និងផ្សារទួលទំពូង និងព្រះបរមរាជវាំង រួមទាំងតំបន់បាសាក់ឡែន ផងដែរ។

ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការស្វាគមន៍ឆ្នាំសាំងថ្លៃដោយមានការកម្សាន្តចម្រុះ និងសប្បាយរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
អត្ថបទសរសេរដោយ ហេង ចេស្តារ
កែសម្រួលដោយ កៀន សុឃាក់
