អ៊ីរ៉ង់ផ្តល់ពេលវេលា២សប្តាហ៍ បើកច្រកសមុទ្រ Hormuz ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឈប់វាយប្រហារ

អ៊ីរ៉ង់ផ្តល់ពេលវេលា២សប្តាហ៍ បើកច្រកសមុទ្រ Hormuz ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឈប់វាយប្រហារ

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសថា ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់ នោះកងទ័ពអ៊ីរ៉ង់ក៏នឹងបញ្ឈប់ការវាយប្រហារតបតវិញដែរ។

ច្រកសមុទ្រ Hormuz

ក្រោមលក្ខខណ្ឌនេះ អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យនាវាធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ប៉ុន្តែត្រូវមានកំហិតខាងបច្ចេកទេស។

កាលពីថ្ងៃទី៧ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកត្រាំ បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយភាគីប៉ាគីស្ថាន អាមេរិកបានសម្រេចពន្យារពេលការវាយប្រហារយោធាលើអ៊ីរ៉ង់។

ការចរចារអន្តរជាតិ

យ៉ាងណាក៏ដោយ លោកត្រាំបានដាក់លក្ខខណ្ឌថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ទាំងស្រុង និងប្រកបដោយសុវត្ថិភាពភ្លាមៗ។

មន្ត្រីជាន់ខ្ពស់មួយរូបនៃសេតវិមានក៏បានបញ្ជាក់ថា អ៊ីស្រាអែលបានឯកភាពចូលរួមកិច្ចព្រមព្រៀងឈប់បាញ់របស់អ៊ីរ៉ង់ដែលមានរយៈពេលពីរសប្តាហ៍នេះ។

ប្រភព៖ (CCFR)

administrator

Related Articles