នគរបាលកំពង់ស្ពឺបង្ក្រាបបណ្តាញគ្រឿងញៀនធំ រឹបអូសថ្នាំញៀនជាង១០គីឡូក្រាម

នគរបាលកំពង់ស្ពឺបង្ក្រាបបណ្តាញគ្រឿងញៀនធំ រឹបអូសថ្នាំញៀនជាង១០គីឡូក្រាម

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងការសម្របសម្រួលពីអយ្យការ បានអនុវត្តប្រតិបត្តិការប្រឆាំងគ្រឿងញៀនយ៉ាងធំមួយ ដោយបានបង្ក្រាបមុខសញ្ញា២នាក់ និងរឹបអូសគ្រឿងញៀនជាច្រើនប្រភេទដែលមានទម្ងន់សរុបលើសពី១០គីឡូក្រាម។

គ្រឿងញៀនដែលរឹបអូសបាន

ប្រតិបត្តិការចាប់ផ្តើមនៅថ្ងៃទី៦ មេសា ២០២៦ នៅភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកឱរ៉ាល់ និងសំរោងទង បានបង្ក្រាបឈ្មោះ វង់ ស៊ីថា (ហៅ ញ៉ាញ់) អាយុ៣៥ឆ្នាំ និងរឹបអូសម្សៅក្រាមសង្ស័យជាគ្រឿងញៀន២កញ្ចប់ធំ។

ឧបករណ៍កែច្នៃគ្រឿងញៀន

នៅថ្ងៃទី៧ មេសា កម្លាំងបានបន្តឆែកផ្ទះរបស់ជនសង្ស័យ ហើយរឹបអូសបានគ្រឿងញៀនច្រើនប្រភេទ៖ មេតំហ្វេតាមីន៣២កញ្ចប់ ម្សៅខេ(K)២កញ្ចប់ អ៊ឹមឌីអ៊ឹមអេ(MDMA)៤៩កញ្ចប់ ម្សៅJNX៦កំប៉ុង ម្សៅម៉ុនស្លឹកឈើ៤កញ្ចប់ធំ បារីអេឡិចត្រូនិច៣៩ដើម ទឹកអាកុល៣លីត្រ ឧបករណ៍កែច្នៃគ្រឿងញៀន កាំបិត អាវុធកែច្នៃ និងថង់វេចខ្ចប់។

គ្រឿងញៀនដែលរឹបអូស

ក្រុមប្រតិបត្តិការបន្តឃាត់ខ្លួនឈ្មោះ ឯម ស្រីនា អាយុ៣៥ឆ្នាំ ដែលជាប្រពន្ធជនសង្ស័យ នៅក្រុងច្បារមន។ តាមការសារភាព គ្រឿងញៀនមកពីឈ្មោះ ឯ ស ភ នៅភ្នំពេញ ដែលបានគេចខ្លួន។ ជនសង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លួនរួមជាមួយវត្ថុតាង ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។

administrator

Related Articles