ហ្សេលេនស្គីស្នើបទឈប់បាញ់ជាមួយរុស្ស៊ីតាមរយៈអាមេរិក ប៉ុន្តែមូស្គូឆ្លើយតបដោយការវាយប្រហារថ្មី

ហ្សេលេនស្គីស្នើបទឈប់បាញ់ជាមួយរុស្ស៊ីតាមរយៈអាមេរិក ប៉ុន្តែមូស្គូឆ្លើយតបដោយការវាយប្រហារថ្មី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសគាំទ្រសំណើបទឈប់បាញ់ដែលបានបញ្ជូនទៅកាន់រុស្ស៊ីតាមរយៈអាមេរិក នៅថ្ងៃចន្ទទី៦មេសា។ លោកបញ្ជាក់ថា សំណើនេះអាស្រ័យលើការបញ្ឈប់ការវាយប្រហារទាំងអស់លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ហ្សេលេនស្គីស្នើបទឈប់បាញ់

ក្នុងវីដេអូពេលយប់ លោកហ្សេលេនស្គីបានបញ្ចាក់ថា៖ «ប្រសិនបើរុស្ស៊ីត្រៀមខ្លួនបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង យើងនឹងត្រៀមខ្លួនឆ្លើយតបវិញភ្លាមៗ។ ជាក់ស្ដែងសំណើមួយនេះ កំពុងបញ្ជូនទៅកាន់ភាគីរុស្ស៊ីតាមរយៈអាមេរិករួចហើយ»។

ទោះជាយ៉ាងណា ការស្នើបទឈប់បាញ់សម្រាប់ថ្ងៃបុណ្យEasterកាលពីសប្តាហ៍មុនត្រូវបានរុស្ស៊ីឆ្លើយតបដោយការវាយប្រហារថ្មីៗ រួមទាំងការវាយប្រហារលើកំពង់ផែOdesa ដែលសម្លាប់មនុស្សបីនាក់។

សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

លោកហ្សេលេនស្គីដែលដឹកនាំអ៊ុយក្រែនប្រយុទ្ធទប់ទល់ការឈ្លានពានរបស់រុស្ស៊ីអស់ជាង៤ឆ្នាំ បានថ្លែងថា ទីក្រុងកៀវបានស្នើម្តងហើយម្តងទៀតដល់រុស្ស៊ីនូវបទឈប់បាញ់យ៉ាងហោចណាស់សម្រាប់ថ្ងៃបុណ្យដ៏ពិសិដ្ឋ ប៉ុន្តែរុស្ស៊ីហាក់ដូចជាមិនយល់ព្រម។

ការងារចរចានៅតែបន្តជាមួយអ្នកចរចាអាមេរិកលើការធានាសន្តិសុខ ដែលលោកហ្សេលេនស្គីចាត់ទុកថាជាគន្លឹះនៃសន្តិភាពយូរអង្វែង។

administrator

Related Articles