អ៊ីរ៉ង់ជួបវិបត្តិដឹកនាំ៖ មេដឹកនាំថ្មី Mojtaba Khamenei ស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតី

អ៊ីរ៉ង់ជួបវិបត្តិដឹកនាំ៖ មេដឹកនាំថ្មី Mojtaba Khamenei ស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតី

ព័ត៌មានដ៏រំភើបមួយបានផ្ទុះឡើងក្នុងឆាកនយោបាយពិភពលោក នៅពេលដែលភ្នាក់ងារចារកម្មអាមេរិក និងអ៊ីស្រាអែលបានលាតត្រដាងថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei កំពុងស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតី ហើយមិនអាចដឹកនាំប្រទេសបានទេ។

Mojtaba Khamenei

យោងតាមកាសែត Daily Mail ដែលបានចុះផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោក Khamenei កំពុងសម្រាកព្យាបាលជំងឺយ៉ាងធ្ងន់ធ្ងរនៅទីក្រុង Qom បន្ទាប់ពីបានបាត់មុខជាសាធារណៈតាំងពីឡើងកាន់តំណែងបន្តពីឪពុករបស់លោក។

លោកបានឡើងកាន់តំណែងបន្តពីឪពុករបស់លោក គឺលោក Ayatollah Ali Khamenei ដែលត្រូវបានគេធ្វើឃាតក្នុងថ្ងៃដំបូងនៃសង្គ្រាម។ មុននេះ រដ្ឋាភិបាលអ៊ីរ៉ង់បានអះអាងថា លោកគ្រាន់តែរងរបួសស្រាលត្រង់ជើងប៉ុណ្ណោះ ក្រោយពីហេតុការណ៍វាយប្រហារតាមអាកាសដែលបានសម្លាប់សមាជិកគ្រួសារជាច្រើនរូប។

ទីតាំងវាយប្រហារ

ទោះជាយ៉ាងណា របាយការណ៍ថ្មីបង្ហាញថា ស្ថានភាពរបស់លោកធ្ងន់ធ្ងរជាងការអះអាង រហូតដល់មិនអាចចូលរួមសម្រេចចិត្តលើកិច្ចការរដ្ឋណាមួយបាន។ អ្វីដែលធ្វើឲ្យមានការសង្ស័យគឺ ចាប់តាំងពីឡើងកាន់អំណាចមក រាល់សេចក្តីថ្លែងការណ៍របស់លោកត្រូវបានអានដោយអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍រដ្ឋ។ សូម្បីតែវីដេអូដែលបង្ហាញថា លោកកំពុងដើរពិនិត្យផែនទីយោធា ក៏ត្រូវបានគេរកឃើញថាជាវីដេអូដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI តែប៉ុណ្ណោះ។

administrator

Related Articles