ដួង ម៉ានិច បន្តជីវិតថ្មីជាដូនជី លះបង់អាជីពសិល្បៈសម្រាប់ផ្លូវធម៌

ដួង ម៉ានិច បន្តជីវិតថ្មីជាដូនជី លះបង់អាជីពសិល្បៈសម្រាប់ផ្លូវធម៌

រាជធានីភ្នំពេញ៖ អតីតតារាសម្តែងដ៏ល្បីឈ្មោះ ដួង ម៉ានិច បានជ្រើសរើសផ្លូវជីវិតថ្មីដោយបន្តកោរសក់បួសជាដូនជី និងប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួន បដិសេធមិនវិលត្រឡប់ទៅកាន់អាជីពសិល្បៈវិញ។

ដួង ម៉ានិច ក្នុងសម្លៀកបំពាក់ដូនជី

ចាប់តាំងពីសម្រេចចិត្តមានគ្រួសារ អតីតតារាស្រីរូបនេះបានផ្លាស់ប្តូរជីវិតទាំងស្រុង ដោយងាកមករស់នៅតាមបែបស្រែចម្ការជាមួយស្វាមី ចាកឆ្ងាយពីភាពរស់នៅក្នុងទីក្រុង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀត គឺនាងបានលះបង់រូបសម្រស់ដ៏ល្បីល្បាញរបស់ខ្លួន ដោយកោរសក់បួសជាដូនជី និងប្រតិបត្តិធម៌យ៉ាងជាប់លាប់ ខណៈដែលស្វាមីរបស់នាងក៏បានបួសជាព្រះសង្ឃផងដែរ។

ការប្រតិបត្តិធម៌របស់ដួង ម៉ានិច

នៅលើបណ្តាញសង្គម គេតែងបានឃើញដួង ម៉ានិច បង្ហោះរូបភាពដោយគ្រងសម្លៀកបំពាក់ជាដូនជី កោរសក់ ហើយចូលរួមស្តាប់ធម៌ជាបន្តបន្ទាប់ ដែលពាក្យសម្តីដែលនាងតែងតែសសេរបង្ហោះនោះភាគច្រើនគឺជាធម៌អប់រំចិត្ត។

ដួង ម៉ានិច បានបញ្ជាក់ថា នាងបានកោរសក់បួសជាដូនជីនេះចំនួន៣លើកមកហើយ។ លើកទី១នៅថ្ងៃ១៣.១២.២៥ លើកទី២នៅថ្ងៃ២០.០១.២៦ និងលើកទី៣នៅថ្ងៃទី០២.០២.២៦ កោរខ្លួនឯងនៅថ្ងៃពិធីបុណ្យមាឃបូជា។

ដួង ម៉ានិច ក្នុងពិធីបុណ្យ

នាងបានលើកឡើងថា៖ “ដោយបុញ្ញកម្មនេះ ខ្ញុំសូមបានអត្តភាពជាបុសក្នុងកាលអនាគត ជាអ្នកមានសីល មានបញ្ញាបានបួសក្នុងព្រះពុទ្ធសាសនាផង បានសេបគប់នូវសប្បុរសផង បានស្តាប់នូវធម៌របស់សប្បុរសនោះផង បានដឹងនូវអត្ថសេចក្តីនៃព្រះធម៌នោះផង សូមដល់នូវព្រះនិព្វានដែលមិនមានសេចក្ដីស្លាប់ផង។”

ជីវិតដូនជីរបស់ដួង ម៉ានិច

ទោះបីជាធ្លាប់ជាតារាស៊ិចស៊ី និងមានទេពកោសល្យសម្តែងដ៏ល្អ ក៏ដូង ម៉ានិច បានជ្រើសរើសផ្លូវជីវិតថ្មីដោយងាកមកកោរសក់បួសជាដូនជី បដិសេធមិនវិលត្រឡប់ទៅកាន់អាជីពសិល្បៈវិញ ដែលជាការសម្រេចចិត្តដ៏គួរឱ្យគោរព។

ការបួសរបស់ដួង ម៉ានិច

ជីវិតសាមីខ្លួនរបស់ដួង ម៉ានិច

ដួង ម៉ានិច និងការប្រតិបត្តិធម៌

ជីវិតថ្មីរបស់ដួង ម៉ានិច

administrator

Related Articles