រាជធានីភ្នំពេញ៖ បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងក្លាកាលពីចុងសប្តាហ៍មុន កម្មវិធី «ម៉ាអេមនៅលើទឹក» របស់ Anchor នឹងត្រឡប់មកវិញជាថ្មីម្តងទៀតនៅចុងសប្តាហ៍នេះ ដោយនឹងមានការសម្តែងពីម្ចាស់កំណត់ត្រាពិភពលោក Guinness និងតារាចម្រៀងល្បីៗជាច្រើន។

កាលពីថ្ងៃទី៤ និងទី៥ ខែមេសា កម្មវិធីនេះបានបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅលើទន្លេចតុមុខ ជាមួយការសម្តែង Flyboard ពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Record រួមជាមួយការចូលរួមសម្តែងដោយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងតារាចម្រៀងរ៉េប យូហៃ។

នៅថ្ងៃទី១១ និងទី១២ ខែមេសា ឆ្នាំ២០២៦ នេះ Anchor នឹងបន្តនាំមកជូនជាថ្មីម្តងទៀត ជាមួយកម្មវិធីសប្បាយៗដូចជា៖
- ការរាំសប្បាយជាមួយតារាចម្រៀងល្បីៗនៅលើឆាកតន្ត្រីលើទឹកដំបូងបំផុតនៅកម្ពុជា
- ការជួបជុំក្រេបរសជាតិដ៏ឆ្ងាញ់ជាប់ចិត្តរបស់ Anchor
- ទស្សនាការសម្តែង Jet skis និង Flyboard ជាបន្ត

សម្រាប់អ្នកចង់ចូលរួម គ្រាន់តែចូលទៅកាន់ទំព័រហ្វេសប៊ុកផេក Anchor Beer (Cambodia) រួចចុចចូលទៅកាន់តំណ៖ https://forms.gle/Jp8YjZVXa3m6NMn38 ដើម្បីធ្វើការចុះឈ្មោះ។

សូមបញ្ជាក់ថា សម្រាប់អ្នកចុះឈ្មោះត្រូវតែមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយអ្នកមានសំណាងទទួលបានឱកាសចូលរួមកម្សាន្តសប្បាយ នឹងទទួលបានសំបុត្រក្នុងម្នាក់២សន្លឹកពីស្រាបៀរ Anchor។

កន្លែងមានកំណត់! ចុះឈ្មោះឥលូវនេះ ដើម្បីមានឱកាសជួបជុំគ្នាបង្កើតបរិយាកាសសប្បាយរីករាយជាមួយ Anchor ទាំងអស់គ្នា នៅទីតាំងទន្លេចតុមុខ (ទល់មុខ Starbucks មាត់ទន្លេ) ចាប់ពីម៉ោង៧យប់តទៅ។

ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការ Anchor Beer (Cambodia)៖ https://www.facebook.com/AnchorBeerKH


