អ៊ីរ៉ង់បើកច្រកហ័រមូហ្សវិញ ប៉ុន្តែការផ្គត់ផ្គង់ប្រេងយន្តហោះនៅត្រូវរង់ចាំរាប់ខែ

អ៊ីរ៉ង់បើកច្រកហ័រមូហ្សវិញ ប៉ុន្តែការផ្គត់ផ្គង់ប្រេងយន្តហោះនៅត្រូវរង់ចាំរាប់ខែ

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានចេញសារព្រមានថា ការផ្គត់ផ្គង់ប្រេងយន្តហោះអន្តរជាតិនឹងត្រូវចំណាយពេលរាប់ខែដើម្បីវិលត្រឡប់ទៅដូចដើមវិញ ទោះបីជាអ៊ីរ៉ង់បានបើកច្រកសមុទ្រហ័រមូហ្សឡើងវិញក៏ដោយ។

ការផ្គត់ផ្គង់ប្រេងយន្តហោះ

លោក Willie Walsh អគ្គនាយក IATA បានបញ្ជាក់នៅសិង្ហបុរីថា៖ «ប្រសិនបើវា(ហ័រមូហ្ស)បើកដំណើរការឡើងវិញ ខ្ញុំគិតថាវានៅតែត្រូវការរយៈពេលជាច្រើនខែដើម្បីត្រឡប់ទៅរកការផ្គត់ផ្គង់ដូចដើមវិញ ដោយសារតែការរំខានដល់សមត្ថភាពចម្រាញ់ប្រេងនៅមជ្ឈិមបូព៌ា»។

ច្រកហ័រមូហ្សដែលជាផ្លូវសំខាន់សម្រាប់ដឹកជញ្ជូនប្រេងកាត និងឧស្ម័នធម្មជាតិប្រចាំថ្ងៃរបស់ពិភពលោក ១/៥ ត្រូវបានបិទស្ទើរទាំងស្រុងក្រោយជម្លោះផ្ទុះឡើងនៅចុងខែកុម្ភៈ។

ច្រកហ័រមូហ្ស

ក្រុមហ៊ុនអាកាសចរណ៍នៅទ្វីបអាស៊ីបានឆ្លើយតបដោយកាត់បន្ថយជើងហោះហើរ ដំឡើងថ្លៃសំបុត្រ និងបង្កើនស្ដុកប្រេងមុនហោះហើរ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺវៀតណាម មីយ៉ាន់ម៉ា និងប៉ាគីស្ថាន ដែលពឹងផ្អែកលើការនាំចូលប្រេងយន្តហោះ។

ជម្លោះនៅមជ្ឈិមបូព៌ាបានបង្កគំរាមកំហែងមិនត្រឹមតែចំពោះប្រេងយន្តហោះប៉ុណ្ណោះទេ ថែមទាំងថាមពលទូទៅផងដែរ។ អ្នកជំនាញព្រមានថា ពិភពលោកអាចប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្ត។

វិបត្តិថាមពល

administrator

Related Articles