សម្តេចបវរធិបតីជំរុញផលិតករខ្មែរបង្កើនគុណភាព ប្រកួតប្រជែងទីផ្សារអន្តរជាតិ

សម្តេចបវរធិបតីជំរុញផលិតករខ្មែរបង្កើនគុណភាព ប្រកួតប្រជែងទីផ្សារអន្តរជាតិ

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យផលិតករខ្មែរបង្កើនការច្នៃប្រឌិត និងគុណភាពផលិតផល ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

សម្តេចបវរធិបតីថ្លែងក្នុងពិធីទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

ក្នុងពិធីប្រកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សម្តេចបានអបអរសាទរការរៀបចំពិធីនេះ ដែលមានប្រធានបទ “ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន”។ ការរៀបចំទិវាជាតិនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយនិងផុលផុស។

សម្តេចបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាពនិងតម្លៃ។ “ការជ្រើសរើសនិងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។”

ផលិតផលខ្មែរមានគុណភាពខ្ពស់

សម្តេចបានសង្កត់ធ្ងន់លើសារដាស់តឿនថា៖ “យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!” សម្តេចបានអំពាវនាវឱ្យអ្នកផលិតទាំងអស់បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស។

ជាពិសេស សម្តេចបានផ្ញើសារពិសេសដល់យុវជនខ្មែរទាំងអស់ ឱ្យធ្វើខ្លួនឱ្យក្លាយជាអ្នកច្នៃប្រឌិតថ្មី អ្នកបង្កើតថ្មី និងជាអ្នកដឹកនាំសេដ្ឋកិច្ចសម័យទំនើប។ សម្តេចក៏បានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍន៍បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ។

យុវជនខ្មែរជំនាន់ថ្មីក្នុងវិស័យច្នៃប្រឌិត

ការពង្រឹងផលិតករខ្មែរនឹងជួយឱ្យពួកគេអភិវឌ្ឍផលិតផលរបស់ខ្លួនកាន់តែមានគុណភាព សោភណភាព តម្លៃសមស្រប សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ។

administrator

Related Articles