ប្ដីប្រពន្ធកំពង់ស្ពឺជាប់គុក ក្រោយកម្លាំងប៉ូលិសរឹបអូសគ្រឿងញៀនជាង១០គីឡូ

ប្ដីប្រពន្ធកំពង់ស្ពឺជាប់គុក ក្រោយកម្លាំងប៉ូលិសរឹបអូសគ្រឿងញៀនជាង១០គីឡូ

គ្រឿងញៀនដែលរឹបអូសបាន

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងស្រុកសំរោងទង ធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ។

ជនសង្ស័យដែលឃាត់ខ្លួន

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាប្ដីប្រពន្ធមួយគូ និងដកហូតគ្រឿងញៀនចម្រុះជាង១០គីឡូក្រាម។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វង់ ស៊ីថា (ហៅ ញ៉ាញ់) អាយុ៣៥ឆ្នាំ និងឯម ស្រីនា អាយុ៣៥ឆ្នាំ។

វត្ថុតាងពីប្រតិបត្តិការ

គ្រឿងញៀនដែលរឹបអូសបានរួមមាន មេតំហ្វេតាមីន ៣២កញ្ចប់, MDMA ៤៩កញ្ចប់, ម្សៅខេ ២កញ្ចប់, ម្សៅ JNX ៦កំប៉ុង, បារីអេឡិចត្រូនិច ៣៩ដើម និងឧបករណ៍កែច្នៃផលិតគ្រឿងញៀន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៦។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យម្នាក់ទៀតដែលជាភ្នាក់ងារចែកចាយនៅរាជធានីភ្នំពេញបានគេចខ្លួនបាត់។

administrator

Related Articles