អាជ្ញាធរស្រុករមាសហែក អបអរសាទរបុណ្យចូលឆ្នាំខ្មែរជាមួយអាជ្ញាធរជិតខាងវៀតណាម

អាជ្ញាធរស្រុករមាសហែក អបអរសាទរបុណ្យចូលឆ្នាំខ្មែរជាមួយអាជ្ញាធរជិតខាងវៀតណាម

ខេត្តស្វាយរៀង៖ លោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក និងលោកស៊ូម៉ុល អភិបាលស្រុករមាសហែក បានរៀបចំពិធីជូនពរនិងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នាព្រឹកថ្ងៃទី៩ មេសា ២០២៦។

ពិធីជូនពរបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសនោះ មានការចូលរួមពីគណៈប្រតិភូចំនួនបីឃុំពីខេត្តតៃនិញ ប្រទេសវៀតណាម រួមមានឃុំតឹនបៀន ឃុំភឿកយិន និងឃុំហ្វាហួយ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈកម្មាធិការប្រជាជន និងប្រធានក្រុមប្រឹក្សាប្រជាជនឃុំនីមួយៗ។

ការជួបជុំអាជ្ញាធរព្រំដែន

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណចំពោះគណៈប្រតិភូវៀតណាម ដែលបានអញ្ជើញចូលរួមអបអរសាទរបុណ្យចូលឆ្នាំខ្មែរ។ លោកបានថ្លែងថា៖ “ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបជុំជាមួយបងប្អូនមិត្តភក្តិក្នុងស្មារតីសាមគ្គីភាព។”

ការពិភាក្សារវាងអាជ្ញាធរព្រំដែន

លោកអភិបាលស្រុកបានរំលឹកពីកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរព្រំដែនទាំងសងខាង ដែលបានរួមគ្នា៖
១. រក្សាសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន
២. បង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការផ្លាស់ប្តូរទំនិញ
៣. ជួយជ្រោមជ្រែងគ្នាក្នុងគ្រាលំបាក

ការអបអរសាទរបុណ្យចូលឆ្នាំ

“នេះសបញ្ជាក់ពីស្មារតី ‘អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី’ ដែលយើងនឹងបន្តពង្រឹងការសហការគ្នាទៀតនាពេលអនាគត។” លោកអភិបាលស្រុកបានបន្ថែម។

ជួបជុំអាជ្ញាធរព្រំដែនកម្ពុជា-វៀតណាម

ពិធីនេះបានបង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា-វៀតណាម និងការគោរពប្រពៃណីវប្បធម៌របស់គ្នាទៅវិញទៅមក។ អាជ្ញាធរទាំងសងខាងបានយល់ព្រមបន្តពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការសន្តិសុខ និងការផ្លាស់ប្តូរវប្បធម៌ជាប្រពៃណី។

ការជូនពរឆ្នាំថ្មីរវាងអាជ្ញាធរព្រំដែន

ពិធីជូនពរបុណ្យចូលឆ្នាំខ្មែរនេះបានបញ្ចប់ដោយជោគជ័យ និងបានពង្រឹងមិត្តភាពរវាងអាជ្ញាធរព្រំដែនទាំងសងខាង ដែលនឹងជួយធានាសន្តិសុខស្ថិរភាពតាមព្រំដែនកម្ពុជា-វៀតណាម។

administrator

Related Articles