គំនុំចាស់ក្មេងទំនើង បណ្ដាលឱ្យកាប់វាយគ្នាមុនចូលឆ្នាំថ្មី សមត្ថកិច្ចចាប់បាន៤នាក់

គំនុំចាស់ក្មេងទំនើង បណ្ដាលឱ្យកាប់វាយគ្នាមុនចូលឆ្នាំថ្មី សមត្ថកិច្ចចាប់បាន៤នាក់

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនក្មេងទំនើងចំនួន៤នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពវាយកាប់ក្រុមជនរងគ្រោះចំនួន៩នាក់ ដោយសារគំនុំចាស់មុនថ្ងៃបុណ្យចូលឆ្នាំថ្មី។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧:២០នាទី នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល។ ក្រុមក្មេងទំនើងប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿង បានចេញពីសង្ក្រាន្តវិទ្យាល័យថ្មគោល ហើយបានវាយកាប់ក្រុមជនរងគ្រោះដោយប្រើកាំបិត ដុំថ្ម និងមួកសុវត្ថិភាព។

រថយន្តរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុ

ជនរងគ្រោះសំខាន់គឺ ឃួន ប៊ុនហាក់ អាយុ១៥ឆ្នាំ ដែលរងរបួសធ្ងន់មានជាំក្បាលហើមប៉ោង ខ្នង២កន្លែងពីកាំបិត និងរលាត់កំភួនដៃឆ្វេង។ ជនរងគ្រោះមានទីលំនៅនៅខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលស្រុកថ្មគោល ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក សេង លុច និងលោកសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានចាត់ការទាន់ពេលវេលា ដោយចាប់ខ្លួនជនសង្ស័យ៤នាក់៖

១. សេង ពិសិទ្ឋ (១៦ឆ្នាំ) – អ្នកវាយម៉ូតូ
២. ណុប សក្កដា (១៧ឆ្នាំ) – អ្នកវាយជនរងគ្រោះ
៣. ក្រិត វិច្ឆិកា (១៦ឆ្នាំ) – អ្នកឌុប
៤. ផាន់ ផានិត (១៦ឆ្នាំ) – រត់ចូលវាយជនរងគ្រោះ

ម៉ូតូដែលសមត្ថកិច្ចដកហូតបាន

សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿងជាវត្ថុតាង រួមមានម៉ូតូហុងដាឌ្រីមស៊េរី២០២៥ និង២០២៦។ ជនសង្ស័យទាំង៤នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពវាយកាប់ដោយសារមានគំនុំពីមុន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមចាប់បក្សពួកដែលគេចខ្លួន និងរៀបចំសំណុំរឿងផ្ញើទៅតុលាការតាមផ្លូវច្បាប់។

administrator

Related Articles