ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ដោយសាររន្ទះបាញ់បានកើតឡើងនៅស្រុកបវេល កាលពីថ្ងៃទី០៨ មេសា ឆ្នាំ២០២៦ បណ្តាលឱ្យប្រុសម្នាក់ស្លាប់ភ្លាមៗ។

សមត្ថកិច្ចបានអះអាងថា ជនរងគ្រោះគឺលោក សាយ សម្បត្តិ (ហៅជាក់) អាយុ៤៧ឆ្នាំ ដែលរស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង។ លោកត្រូវបានរន្ទះបាញ់ស្លាប់នៅចំណុចផ្លូវដីវាលស្រែ ភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស។
តាមការបំភ្លឺពីសាក្សី លោកជាក់បានជិះម៉ូតូទៅមើលគេវ៉ាងមាន់នៅអូរដូនតា តាំងពីម៉ោង១១:៤០នាទី។ នៅវេលាម៉ោង១៦:១០នាទី មេឃចាប់ផ្តើមភ្លៀងធ្លាក់ខ្លាំង រួមជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ ក្រុមអ្នកវ៉ាងមាន់បានបែកគ្នាចេញទៅផ្ទះ ប៉ុន្តែលោកជាក់នៅតែអង្គុយរង់ចាំ។

បន្ទាប់ពីរន្ទះបាញ់ពីរគ្រាប់ លោកជាក់បានជិះម៉ូតូចេញពីកន្លែង ហើយប្រហែលជិត១គីឡូម៉ែត្រក្រោយមក បានឃើញមនុស្សប្រុសម្នាក់ដេកស្លាប់ក្បែរម៉ូតូ។ អាវរបស់ជនរងគ្រោះមានស្នាមឆេះរហែក ដែលបង្ហាញថាត្រូវរន្ទះបាញ់។
សមត្ថកិច្ចស្រុកបវេល រួមជាមួយគ្រូពេទ្យបង្អែកស្រុក បានចុះត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើការសន្និដ្ឋានថា ការស្លាប់កើតឡើងដោយសាររន្ទះបាញ់។ សពត្រូវបានប្រគល់ទៅគ្រួសារសាច់ញាតិដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី។
