ចាប់ខ្លួនជនសង្ស័យញៀនចំនួន២នាក់នៅបន្ទាយមានជ័យ រកឃើញម្ស៉ៅក្រាមជាង៧ក្រាម

ចាប់ខ្លួនជនសង្ស័យញៀនចំនួន២នាក់នៅបន្ទាយមានជ័យ រកឃើញម្ស៉ៅក្រាមជាង៧ក្រាម

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន២នាក់ រួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ មេសា ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី។

វត្ថុតាងគ្រឿងញៀន

សមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង៣:២០នាទីរសៀល ថ្ងៃទី០៧ មេសា ២០២៦ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ជនសង្ស័យទាំង២នាក់មាន៖
១. លោក ទ្រី បញ្ញា (ហៅ យ៉ាំង) អាយុ៣១ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (ជួញដូរ និងរក្សាទុក)
២. លោក ខេង ហេង (ហៅ ប៉ាចេ) អាយុ៣៨ឆ្នាំ រស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី (ប្រើប្រាស់)

កម្លាំងសមត្ថកិច្ច

ក្នុងប្រតិបត្តិការនេះ កម្លាំងបានរកឃើញវត្ថុតាងរួមមាន៖
• គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន៩កូនថង់កិប ទម្ងន់ ៧,២០ក្រាម
• រថយន្ត១គ្រឿង
• ម៉ូតូ១គ្រឿង
• ទូរស័ព្ទ៣គ្រឿង
• នាឡិកាដៃ១គ្រឿង
• ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ជនសង្ស័យបានឆ្លើយសារភាពថា ពួកគាត់ពិតជាបានទិញគ្រឿងញៀនក្សាទុកដើម្បីលក់បន្ត និងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ប្រតិបត្តិការនេះទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា។

administrator

Related Articles