តម្លៃប្រេងធ្លាក់ជាគំហុក ក្រោយអាមេរិក-អ៊ីរ៉ង់ឈប់បាញ់ ២ សប្ដាហ៍

តម្លៃប្រេងធ្លាក់ជាគំហុក ក្រោយអាមេរិក-អ៊ីរ៉ង់ឈប់បាញ់ ២ សប្ដាហ៍

តម្លៃប្រេងអន្តរជាតិ

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងជាង ១០ ដុល្លារ នៅទីផ្សារអាស៊ី នាព្រឹកថ្ងៃពុធ មកត្រឹមជាង ៩០ ដុល្លារ/បារ៉ែល។ ការធ្លាក់ចុះនេះកើតឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីបទឈប់បាញ់គ្នាជាមួយអ៊ីរ៉ង់រយៈពេល ២ សប្ដាហ៍។

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១៤,៨៤ ដុល្លារ (១៣,៦%) មកនៅត្រឹម ៩៤,៤៣ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក WTI បានធ្លាក់ចុះ ១៦,១៣ ដុល្លារ (១៤,៣%) មកនៅត្រឹម ៩៦,៨២ ដុល្លារ/បារ៉ែល។

ទីផ្សារប្រេងអន្តរជាតិ

លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា៖ «វានឹងក្លាយជាបទឈប់បាញ់ដែលមានការព្រមព្រៀងពីភាគីទាំងសងខាង»។ ការប្រកាសនេះធ្វើឡើងមុនពេលឱសានុវាទរបស់លោកសម្រាប់អ៊ីរ៉ង់ចូលមកដល់ពេលកំណត់។

អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងបញ្ឈប់ការវាយប្រហារ ប្រសិនបើការវាយប្រហារលើអ៊ីរ៉ង់ត្រូវបានបញ្ឈប់ ខណៈការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពកាត់តាមច្រកសមុទ្រហ័រមូហ្ស នឹងអាចធ្វើទៅបានរយៈពេល ២ សប្តាហ៍។

ជម្លោះអាមេរិក-អ៊ីរ៉ង់

ក្រុមអ្នកវិភាគទីផ្សារបានព្រមានថា ទោះបីជាមានការរំពឹងទុកពីបទឈប់បាញ់ក្ដី អ៊ីរ៉ង់អាចនឹងបន្តគំរាមកំហែងដល់ច្រកសមុទ្រហ័រមូហ្ស ដែលធ្វើឱ្យការផ្គត់ផ្គង់ប្រេងចេញពីមជ្ឈិមបូព៌ានៅតែងាយរងនឹងហានិភ័យសន្តិសុខខ្ពស់។

ជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងជាង ៥០% នៅខែមីនា ដែលជាកំណើនដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។

administrator

Related Articles