អ៊ីស្រាអែលសម្លាប់អ្នកកាសែត៣នាក់ក្នុង២៤ម៉ោង ទាំងលីបង់និងហ្គាហ្សា ទោះបីមានបទឈប់បាញ់

អ៊ីស្រាអែលសម្លាប់អ្នកកាសែត៣នាក់ក្នុង២៤ម៉ោង ទាំងលីបង់និងហ្គាហ្សា ទោះបីមានបទឈប់បាញ់

ភ្នំពេញ៖ គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្លាប់អ្នកកាសែតបីនាក់ក្នុងរយៈពេលមួយថ្ងៃ ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងប្រទេសលីបង់និងតំបន់ហ្គាហ្សា។

ការវាយប្រហាររបស់អ៊ីស្រាអែល

យោងតាមរបាយការណ៍ពី Al Jazeera និង CPJ ការវាយប្រហារដោយចេតនានេះបានកើតឡើងនៅថ្ងៃទី៨ ខែមសា ឆ្នាំ២០២៦ ដោយសម្លាប់អ្នកកាសែតលោក Mohammed Samir Washah នៅហ្គាហ្សា និងអ្នកនាង Ghada Dayekh និងអ្នកនាង Suzan Khalil នៅលីបង់។

លោក Washah ជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera ត្រូវបានសម្លាប់នៅពេលដែលដ្រូនរបស់អ៊ីស្រាអែលវាយប្រហារមកលើរថយន្តរបស់លោកនៅក្នុងទីក្រុងហ្គាហ្សា។ ចំណែកអ្នកនាង Dayekh ជាពិធីកររបស់សារព័ត៌មាន Sawt Al-Farah និងអ្នកនាង Khalil ជាអ្នកយកព័ត៌មាននៅទូរទស្សន៍ Al-Manar និងវិទ្យុ Al-Nour។

ការវាយប្រហារទាំងនេះកើតឡើងក្នុងពេលដែលបទឈប់បាញ់រវាងអ៊ីរ៉ង់-អ៊ីស្រាអែល និងសហរដ្ឋអាមេរិកចូលជាធរមាន។ ក្នុងរយៈពេលប៉ុន្មានម៉ោង អ៊ីស្រាអែលបានធ្វើការវាយប្រហារជាង១០០លើក សម្លាប់ជនស៊ីវិល២៥៤នាក់ និងធ្វើឱ្យ១,១៦៥នាក់រងរបួស។

CPJ បានសង្កត់ធ្ងន់ថា៖ «ការសម្លាប់អ្នកកាសែតនៅតំបន់ហ្គាហ្សានិងប្រទេសលីបង់នាពេលបច្ចុប្បន្ននេះ វាមិនមែនជារឿងចៃដន្យទេ តែជាផ្នែកមួយនៃការវាយប្រហារកាន់តែទូលំទូលាយលើសេរីភាពសារព័ត៌មាន។ សហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីបញ្ឈប់ការវាយប្រហារខុសច្បាប់របស់អ៊ីស្រាអែល»។

administrator

Related Articles