អ៊ីរ៉ង់បង្កើតផ្លូវវាងថ្មី ដោយសារច្រក Hormuz ពោរពេញមីនសមុទ្រគ្រោះថ្នាក់

អ៊ីរ៉ង់បង្កើតផ្លូវវាងថ្មី ដោយសារច្រក Hormuz ពោរពេញមីនសមុទ្រគ្រោះថ្នាក់

ច្រកសមុទ្រ Hormuz

អ៊ីរ៉ង់បានប្រកាសបង្កើតផ្លូវវាងថ្មីសម្រាប់កប៉ាល់ដឹកទំនិញ បន្ទាប់ពីច្រកសមុទ្រ Hormuz ក្លាយជាតំបន់គ្រោះថ្នាក់ដោយសារមីនសមុទ្រដែលពោរពេញតាមគន្លងដឹកជញ្ជូនចម្បង។

តាមការផ្សាយរបស់ TASS នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសា ឆ្នាំ២០២៦ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) រួមជាមួយអង្គភាពកំពង់ផែ និងនាវាចរណ៍របស់អ៊ីរ៉ង់ បានចេញសេចក្តីប្រកាសនេះ។

កប៉ាល់នាវាចរណ៍

អ៊ីរ៉ង់បានបញ្ជាក់ថា រាល់នាវាដែលមានបំណងឆ្លងកាត់ច្រកសមុទ្រនេះ ត្រូវតែសម្របសម្រួលជាមួយកងទ័ពជើងទឹក IRGC ដោយផ្ទាល់។ ការមានគ្រាប់មីនប្រឆាំងនាវានៅក្នុងផ្លូវដឹកជញ្ជូនចម្បង បានបង្ខំឲ្យមានការបង្កើតផ្លូវថ្មីសម្រាប់សុវត្ថិភាព។

សម្រាប់ផ្លូវវាងថ្មីនេះ កប៉ាល់ទាំងអស់ត្រូវតម្រូវឲ្យធ្វើដំណើរចូលតាមចន្លោះកោះ Qeshm និងកោះ Larak ដែលត្រូវបានគេហៅថា «ផ្លូវបញ្ជរបង់ប្រាក់របស់ទីក្រុងតេហេរ៉ង់»។ ចំណែកកប៉ាល់ដែលធ្វើដំណើរចេញ ត្រូវបើកបរនៅប៉ែកខាងត្បូងកោះ Larak។

ផ្លូវវាងថ្មី

ទីក្រុងតេហេរ៉ង់អះអាងថា ផ្លូវនេះស្ថិតនៅកៀកនឹងឆ្នេរសមុទ្រអ៊ីរ៉ង់ ដើម្បីវាងតំបន់គ្រោះថ្នាក់ និងធានាសុវត្ថិភាពនាវាចរណ៍។ ទោះជាយ៉ាងណា អ៊ីរ៉ង់មិនបានបញ្ជាក់ពីចម្ងាយពិតប្រាកដ ឬពេលវេលាបន្ថែមដែលត្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវថ្មីនេះទេ។

ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់យល់ព្រមបើកច្រក Hormuz វិញរយៈពេល២សប្តាហ៍ ក្រោមលក្ខខណ្ឌបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles