វៀតណាម៖ តម្លៃខ្នុរធ្លាក់ចុះគំហុក កសិករទុកឱ្យទុំរលួយចោលរាប់តោន

វៀតណាម៖ តម្លៃខ្នុរធ្លាក់ចុះគំហុក កសិករទុកឱ្យទុំរលួយចោលរាប់តោន

ភាពអស់សង្ឃឹមកំពុងគ្របដណ្ដប់លើកសិករដាំខ្នុរនៅតំបន់ដីសណ្ដទន្លេមេគង្គ បន្ទាប់ពីតម្លៃផ្លែខ្នុរវៀតណាមធ្លាក់ចុះខ្លាំងយ៉ាងគំហុក ដោយបង្ខំឱ្យកសិករជាច្រើនទុកចោលឱ្យទុំរលួយនៅចម្ការ។

កសិករវៀតណាមជួបបញ្ហាតម្លៃខ្នុរធ្លាក់ចុះ

នៅខេត្ត Dong Thap ដែលធ្លាប់ជាកន្លែងជួញដូរខ្នុរមមាញឹក ឥឡូវបានកាត់បន្ថយប្រតិបត្តិការឬបិទទាំងស្រុង។ កសិកររាយការណ៍ថា សូម្បីតែផ្លែខ្នុរគុណភាពល្អបំផុត ឥឡូវលក់បានត្រឹមតែ ៣,០០០ ដុង (ប្រហែល ០,១១ ដុល្លារ) ក្រោយពីធ្លាប់លក់បានពី ១៥,០០០ ទៅ ២០,០០០ ដុងកាលពីឆ្នាំមុន។

កសិករម្នាក់នៅឃុំប៊ិញភូ ខេត្ត Dong Thap បានចែករំលែកភាពលំបាកថា៖ «លក់ទៅក៏ខាត ប៉ុន្តែបើទុកនៅលើដើម វាខ្ជះខ្ជាយ»។

តម្លៃខ្នុរវៀតណាមធ្លាក់ចុះយ៉ាងខ្លាំង

ស្ថានភាពស្រដៀងគ្នាក៏កើតឡើងនៅខេត្ត Vinh Long ដែរ ដោយកសិករបាននិយាយថា គ្មានឈ្មួញដើរទិញ ធ្វើឱ្យពួកគេត្រូវទុកខ្នុរទុំឱ្យរលួយចោល។

ពាណិជ្ជករបានពន្យល់ថា ការធ្លាក់ចុះថ្លៃនេះបណ្ដាលមកពីការរំខានផ្នែកនាំចេញ រួមទាំងការពន្យារពេលដឹកជញ្ជូននៅច្រកព្រំដែន ដែលតម្រូវឱ្យមានការដឹកជញ្ជូនមកចាក់លើទីផ្សារក្នុងស្រុកវិញ។

កសិករវៀតណាមជួបបញ្ហាតម្លៃផលិតកម្ម

ការផ្គត់ផ្គង់លើសកម្រិត រួមផ្សំជាមួយនឹងកម្សោយតម្រូវការក្នុងស្រុក បានធ្វើឱ្យតម្លៃធ្លាក់ចុះគំហុក។ លើសពីនោះ ការកើនឡើងថ្លៃដឹកជញ្ជូន និងការពន្យារពេលផ្នែកភស្តុភារ ធ្វើឱ្យអ្នកទិញកាន់តែខកចិត្ត។

administrator

Related Articles