បុរសរងរបួសធ្ងន់បែកមុខបាក់ធ្មេញក្រោយបុកនឹងកន្លែងរៀបចំប៉ានូសង្គ្រាន

បុរសរងរបួសធ្ងន់បែកមុខបាក់ធ្មេញក្រោយបុកនឹងកន្លែងរៀបចំប៉ានូសង្គ្រាន

ខេត្តបាត់ដំបង÷ បុរសម្នាក់បានរងរបួសធ្ងន់បែកមុខបែកមាត់បាក់ធ្មេញខណៈដែលគាត់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នហើយក៏ជ្រុលទៅបុកនឹងកន្លែងគេរៀបចំប្រឡាក់ប៉ាណូដើម្បីធ្វើកម្មវិធីសង្ក្រាន្ត។គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង ១០នាទីយប់ឈានចូលថ្ងៃទី៩ខែមេសាឆ្នាំ២០២៦ ស្ថិតនៅចំណុចអតីតភ្លើងស្តុបសាលាខេត្តក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ទីតាំងកើតហេតុប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលគាត់ហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ីគីឃ្លីកមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកនឹងកន្លែងគេរៀបចំបានណូក្នុងកម្មវិធីសង្គ្រានឆ្នាំថ្មីដែលនិងខិតជិតចូលមកដល់នាពេលខាងមុខនេះបណ្តាលឲ្យរងរបួសបែកមុខបែកមាត់ថែមទាំងបាក់២-៣ដើមទៀតផង។ម៉ូតូរងគ្រោះក្រោយកើតហេតុប្រជាពលរដ្ឋនៅកន្លែងនោះបានទាក់ទងទៅរថយន្តដើម្បីដឹកជនរងគ្រោះទៅព្យាបាលនិងមន្ទីរពេទ្យដោយឡែកម៉ូតូត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជិតទីតាំងកន្លែងកើតហេតុដើម្បីរង់ចាំម្ចាស់មកទទួលយកនៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

administrator

Related Articles