ចៅស្រីបង្កើត ២ នាក់ ចាក់សម្លាប់យាយ ដោយសារខឹងពីការហាមឃាត់ស្នេហាក្នុងវ័យសិក្សា

ចៅស្រីបង្កើត ២ នាក់ ចាក់សម្លាប់យាយ ដោយសារខឹងពីការហាមឃាត់ស្នេហាក្នុងវ័យសិក្សា

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនចៅស្រីបង្កើតចំនួន ២ នាក់ ក្រោយពីពួកគេបានចាក់សម្លាប់យាយបង្កើតរបស់ខ្លួន ដោយសារតែខឹងចំពោះការហាមឃាត់មិនឱ្យមានស្នេហាក្នុងវ័យសិក្សា។

រូបភាពការស៊ើបអង្កេត

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះលេខ៣ អា តាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះគឺលោកយាយ ទី គង់ ភេទស្រី អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ដែលស្នាក់នៅផ្ទះកើតហេតុ។

ទីតាំងកើតហេតុ

ជនសង្ស័យទាំងពីរនាក់គឺ៖
១. សេង ច័ន្ទបូណ៍មី អាយុ ១៩ ឆ្នាំ
២. សេង ហេងសានីកា អាយុ ១៨ ឆ្នាំ

អ្នកទាំងពីរនេះស្នាក់នៅផ្ទះកើតហេតុជាមួយជនរងគ្រោះ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយពីមានការរាយការណ៍ពីគ្រួសារសាច់ញាតិថាមានមនុស្សស្លាប់នៅក្នុងមូលដ្ឋាន សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យសព ហើយបានរកឃើញមានស្លាកស្នាមកាំបិតពីក្រោយខ្នង។

កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន ០២ នាក់ ដែលជាចៅស្រីបង្កើត ហើយបាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០២ នាក់បានសារភាពចំពោះមុខសមត្ថកិច្ចថា កាលពីវេលាម៉ោង ១០:២០ យប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ពួកគេបានយកកាំបិតចុងស្រួចចាក់ទៅលើលោកយាយពីក្រោយខ្នង បណ្តាលឱ្យហូរឈាមស្លាប់។ មូលហេតុគឺពួកគេបានគុំកួនជាមួយលោកយាយជាយូរមកហើយ ដោយសារតែលោកយាយបានហាមឃាត់មិនឱ្យមានស្នេហាក្នុងវ័យសិក្សា។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យទាំង ០២ នាក់ និងបញ្ជូនទៅតុលាការដើម្បីអនុវត្តន៍តាមផ្លូវច្បាប់។

administrator

Related Articles