ខេត្តស្វាយរៀង៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងកាស៊ីណូហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ ក្រុងបាវិត។

ការប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៤៤ នាក់ ដែលក្នុងនោះមានជនជាតិវៀតណាម ១៨២ នាក់ ជនជាតិចិន ៤៩ នាក់ ជនជាតិកូរ៉េ ៩ នាក់ និងខ្មែរ ៤ នាក់។

ក្រៅពីការឃាត់ខ្លួនជនសង្ស័យ កម្លាំងមានសមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើនរួមមាន៖ ទូរស័ព្ទដៃចំនួន ៥០៥ គ្រឿង កុំព្យូទ័រលើតុ ១៥០ គ្រឿង កុំព្យូទ័រយួរដៃ ១ គ្រឿង Monitor ១ គ្រឿង និងរថយន្ត ៤ គ្រឿង។ ទីតាំងកាស៊ីណូនេះស្ថិតនៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះបង្ហាញពីការតស៊ូមតិរបស់អាជ្ញាធរកម្ពុជាក្នុងការបង្ក្រាបបទល្មើសតាមប្រព័ន្ធអេឡិចត្រូនិក និងការការពារប្រជាពលរដ្ឋពីការបោកប្រាស់តាមអនឡាញ។
