កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទីគច្រើនគ្រាប់ ជាការឆ្លើយតបទៅការព្យាយាមចរចារបស់កូរ៉េខាងត្បូង

កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទីគច្រើនគ្រាប់ ជាការឆ្លើយតបទៅការព្យាយាមចរចារបស់កូរ៉េខាងត្បូង

ភ្នំពេញ – យោធាកូរ៉េខាងត្បូងបានប្រកាសកាលពីព្រឹកថ្ងៃទី៨ ខែមេសា ថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុហោះមិនស្គាល់អត្តសញ្ញាណមួយចេញពីតំបន់ទីប្រជុំជនព្យុងយ៉ាង កាលពីថ្ងៃទី៧ ខែមេសា។

កូរ៉េខាងជើងបាញ់មីស៊ីល

ការបាញ់បង្ហោះនេះបានកើតឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានសម្តែងការសោកស្តាយចំពោះការឈ្លានពានរបស់យន្តហោះគ្មានមនុស្សបើកឯកជនចូលទៅក្នុងកូរ៉េខាងជើង។

សារព័ត៌មាន Yonhap បានផ្សាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើតនៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦។ ការធ្វើតេស្ដនេះកើតឡើងក្នុងបរិបទដែលកូរ៉េខាងត្បូងកំពុងព្យាយាមស្វះស្វែងបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងព្យុងយ៉ាងដើម្បីបន្ធូរបន្ថយភាពតានតឹង។

តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគចេញពីតំបន់ Wonsan នៅម៉ោង ៨៖៥០នាទីព្រឹក ហើយនេះជាការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគជាលើកទី៤ នៅក្នុងឆ្នាំនេះ។

ការបាញ់មីស៊ីលកូរ៉េខាងជើង

យោធាកូរ៉េខាងត្បូងក៏បានឱ្យដឹងដែរថា កាលពីថ្ងៃអង្គារម្សិលមិញ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចេញពីទីក្រុងព្យុងយ៉ាង។ ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើការវិភាគលើការធ្វើតេស្ដមីស៊ីលនេះនៅឡើយ។

បើតាម Yonhap មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីថ្ងៃអង្គារ បានហោះឆ្ពោះទៅទិសខាងកើត មុននឹងមានសញ្ញាមិនប្រក្រតីកើតឡើងនៅដំណាក់កាលដំបូងនៃការហោះហើរ ហើយក៏បាត់ទៅ ដែលនេះទំនងជាការធ្វើតេស្ដបរាជ័យ។

ភាពតានតឹងកូរ៉េ

ការបាញ់មីស៊ីលនេះត្រូវបានគេចាត់ទុកថាជាការឆ្លើយតបយ៉ាងច្បាស់លាស់របស់កូរ៉េខាងជើងទៅការព្យាយាមចរចារបស់កូរ៉េខាងត្បូង ដែលធ្វើឱ្យស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងឡើង។

administrator

Related Articles