សារព័ត៌មានកោះសន្តិភាព ផ្អាកផ្សាយពេលបុណ្យចូលឆ្នាំថ្មី តែគេហទំព័រនៅបន្តដំណើរការ

សារព័ត៌មានកោះសន្តិភាព ផ្អាកផ្សាយពេលបុណ្យចូលឆ្នាំថ្មី តែគេហទំព័រនៅបន្តដំណើរការ

ចូលឆ្នាំថ្មី

ភ្នំពេញ៖ សារព័ត៌មានកោះសន្តិភាព បានប្រកាសផ្អាកការផ្សាយព័ត៌មានរបស់ខ្លួនជាបណ្តោះអាសន្ន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ការផ្អាកនេះនឹងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

លោកអ្នកអានជាទីគោរពនឹងអាចអានសារព័ត៌មានកោះសន្តិភាពជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ តទៅ។ ចំណែកគេហទំព័រកោះសន្តិភាព នៅតែបន្តដំណើរការផ្សាយព័ត៌មានប្រចាំថ្ងៃជាធម្មតា។

ព័ត៌មានថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ក្នុងនាមគណៈគ្រប់គ្រងសារព័ត៌មាន និងគេហទំព័រកោះសន្តិភាព សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ថ្វាយចំពោះប្រិយមិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេស។ សូមអ្នកទាំងអស់គ្នាប្រកបទៅដោយសុខភាពល្អបរិបូរណ៍ មានថាមពលខ្លាំងក្លា និងភាពចម្រុងចម្រើនជានិច្ច។

សូមប្រសិទ្ធពរជ័យជូនចំពោះក្រុមហ៊ុនដៃគូផ្សាយពាណិជ្ជកម្មទាំងអស់ សូមឆ្នាំថ្មីទទួលបានការអភិវឌ្ឍរីកចម្រើនថ្មីៗធំៗថែមទៀត។ សូមទេវតាឆ្នាំថ្មី ព្រះនាមរាក្សសាទេវី ដែលយាងចុះមកថែរក្សាទ្វីបលោកទាំងមូល ប្រោសប្រទានពរជ័យវិបុលសុខគ្រប់ប្រការ។

ពរឆ្នាំថ្មី

អត្ថបទសរសេរដោយ៖ សហការី (១៧K អត្ថបទ)
កែសម្រួលដោយ៖ ស្រីណា (៦៤K អត្ថបទ)

administrator

Related Articles