តារាសម្ដែង ម៉េង ប៊ុនឡូ ចាកចេញទៅវៀតណាម ដើម្បីព្យាបាលជំងឺបែកសរសៃជើងខាងឆ្វេង

តារាសម្ដែង ម៉េង ប៊ុនឡូ ចាកចេញទៅវៀតណាម ដើម្បីព្យាបាលជំងឺបែកសរសៃជើងខាងឆ្វេង

រាជធានីភ្នំពេញ៖ អតីតតារាសម្ដែង លោក ម៉េង ប៊ុនឡូ បានចាកចេញទៅព្យាបាលជំងឺនៅប្រទេសវៀតណាមហើយ បន្ទាប់ពីទទួលបានជំនួយពីថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើន។

តារាសម្ដែង ម៉េង ប៊ុនឡូ

តាមដំណឹង លោក ម៉េង ប៊ុនឡូ នឹងធ្វើការវះកាត់មួយនៅក្នុងមន្ទីរពេទ្យប្រទេសវៀតណាម បន្ទាប់ពីលោកបានផ្ទុកជំងឺមួយអស់ពេលជាច្រើនឆ្នាំ ដោយសារតែអស់លទ្ធភាពព្យាបាល។

ការព្យាបាលជំងឺ

យ៉ាងណា បន្ទាប់ពីទទួលដំណឹងខាងលើនេះ លោក ម៉េង ប៊ុនឡូ ក៏ទទួលបានជំនួយជាបន្តបន្ទាប់ ដោយនៅក្នុងនោះ មានទាំងជំនួយពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧកញ៉ា សិល្បៈករ និងសប្បុរសជននានាទាំងក្នុងស្រុក និងក្រៅស្រុកជាបន្តបន្ទាប់។

ការគាំទ្រពីសប្បុរសជន

ជំនួយទាំងអស់នេះ បានធ្វើឲ្យលោក ម៉េង ប៊ុនឡូ អាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺរបស់លោកដែលកំពុងប្រឈមខ្លាំង ក្រោយពេលលោកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។

មន្ទីរពេទ្យ

អតីតតារាសម្ដែងលោក ម៉េង ប៊ុនឡូ បានប្រកាសពីការចាកចេញទៅព្យាបាលជំងឺរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយក្ដីរំពឹងថា ជំងឺរបស់លោកនឹងអាចបានធូស្បើយ ក្នុងពេលដែលលោកក៏បានអរគុណដល់សប្បុរសជននានាផងដែរ។

ការអរគុណពីតារាសម្ដែង

លោក ម៉េង ប៊ុនឡូ បានបង្ហោះសំណេរលើបណ្ដាញសង្គមថា៖ “ខ្ញុំជំរាបលាបងប្អូនទាំងអស់ ខ្ញុំចេញទៅព្យាបាលជំងឺនៅវៀតណាមហើយបងប្អូន សូមអរគុណដល់បងប្អូនទាំងអស់ដែលបារម្ភនិងជួយជាថវិកាដល់ខ្ញុំ ខ្ញុំនិងបានធូស្បើយពីជំងឺ អរគុណនូវទឹកចិត្តបងប្អូនទាំងអស់។”

ការបង្ហោះលើបណ្ដាញសង្គម

យ៉ាងណា បន្ទាប់ពីបានឃើញការបង្ហោះខាងលើនេះពីសំណាក់លោក ម៉េង ប៊ុនឡូ នោះគេបានឃើញមហាជន ជាពិសេស មិត្តភក្ដិនៅក្នុងសិល្បៈជាច្រើនបានចូលទៅធ្វើការខំមិន ដោយម្នាក់ៗបានជូនពរទៅដល់រូបលោកឆាប់បានជាសះស្បើយ។

ការជូនពរពីមិត្តភក្ដិ

គួរបញ្ជាក់ថា តារាសម្ដែង ម៉េង ប៊ុនឡូ បានផ្ទុកជំងឺបែកសរសៃជើងខាងឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង)និងរលាកបំពង់កធ្ងន់ធ្ងរ។ លោកបានលាក់ទុកជំងឺបែកសរសៃជើងខាងឆ្វេងនេះយូរមកហើយ ដោយសារគ្មានលុយធ្វើការវះកាត់ព្យាបាល ដោយសារត្រូវចំណាយថវិការាប់ពាន់ដុល្លារ។

ខណៈពេលដែលវេជ្ជបណ្ឌិតធ្លាប់ព្រមានថា បើលោកមិនព្រមធ្វើការព្យាបាលសរសៃជើងឆ្វេងនេះអោយទាន់ពេលទេ លោកអាចនឹងប្រឈមមុខនឹងជំងឺគាំងបេះដូងនៅថ្ងៃមុខ។

ទោះជាយ៉ាងណា បើទោះបីជាផ្ទុកជំងឺនេះ និងបានព្យាយាមព្យាបាលស្ទើរអស់លទ្ធភាពក៏ដោយ ប៉ុន្ដែលោក ម៉េង ប៊ុនឡូ មិនបានចេញមុខលើកដៃសុំជំនួយពីសប្បុរសជនណាម្នាក់ឡើយ ទើបតែថ្មីៗនេះ ប៉ុណ្ណោះដែលតារាសម្ដែងលោក សាវីន ហ្វីលីព ជាមិត្តភក្ដិបានទម្លាយរឿងរ៉ាវមួយនេះ បន្ទាប់ពីឃើញលោក ម៉េង ប៊ុនឡូ ចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំថ្ងៃជាមួយលោកដែរ។

administrator

Related Articles