ក្រុងតាខ្មៅប្រមូលជនអនាថា ៣៣នាក់ រកឃើញវិជ្ជមានគ្រឿងញៀន ២២នាក់

ក្រុងតាខ្មៅប្រមូលជនអនាថា ៣៣នាក់ រកឃើញវិជ្ជមានគ្រឿងញៀន ២២នាក់

អាជ្ញាធរក្រុងតាខ្មៅ បានចុះប្រមូលជនអនាថាចំនួន ៣៣នាក់ ដែលស្នាក់នៅតាមទីសាធារណៈនានា ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់មុនពិធីបុណ្យចូលឆ្នាំថ្មី។

ក្រុមការងារអាជ្ញាធរក្រុងតាខ្មៅ

លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី៧ មេសា ២០២៦ នៅក្នុងទីប្រជុំជនក្រុងតាខ្មៅ ខេត្តកណ្តាល។ ការចុះប្រមូលនេះធ្វើឡើងតាមការណែនាំរបស់លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាល។

ក្រុមការងារបានប្រមូលជនអនាថាសរុបចំនួន ៣៣នាក់ (ស្រី ១នាក់) ដែលមានអាយុចន្លោះពី ១៧ឆ្នាំ ដល់ ៦៤ឆ្នាំ។ បន្ទាប់ពីប្រមូលបាន អាជ្ញាធរបានធ្វើតេស្តរកសារធាតុញៀន ដោយរកឃើញមានផ្ទុកសារធាតុញៀនចំនួន ២២នាក់ (ស្រី ១នាក់)។

អាជ្ញាធរក្រុងតាខ្មៅធ្វើតេស្តគ្រឿងញៀន

លោកប្រធានគណៈបញ្ជាការបានបញ្ជាក់ថា អ្នកវិជ្ជមានសារធាតុញៀនទាំង ២២នាក់ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង។ ការដឹកជញ្ជូនបានប្រើប្រាស់រថយន្តក្រុង ២៥កៅអី ១គ្រឿង និងរថយន្តស៊ីរ៉ែន ១គ្រឿង។

ចំណែកឯជនអនាថាដែលគ្មានសារធាតុញៀនចំនួន ១១នាក់ទៀត ត្រូវបានអាជ្ញាធរអប់រំធ្វើកិច្ចសន្យា និងរៀបចំឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

ការដឹកជញ្ជូនជនអនាថាទៅកាន់មជ្ឈមណ្ឌលព្យាបាល

យុទ្ធនាការនេះធ្វើឡើងដើម្បីរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

administrator

Related Articles