
ឧត្តមសេនីយ៍កំពូលសហរដ្ឋអាមេរិកបានបង្ហាញថា ទាហានរបស់ខ្លួនបានផឹកកាហ្វេប្រហែល៣.៦លានលីត្រ និងភេសជ្ជៈប៉ូវកម្លាំងពីរលានកំប៉ុង ក្នុងអំឡុងពេលប្រតិបត្តិការសង្រ្គាមជាមួយអ៊ីរ៉ង់រយៈពេល៦សប្តាហ៍។
លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះបានថ្លែងនៅថ្ងៃទី៨ខែមេសាថា៖ «យើងបានទទួលទានអាហារជាង៦លានដង ហើយតាមការប៉ាន់ស្មានរបស់ខ្ញុំ យើងផឹកកាហ្វេប្រហែល៣.៦លានលីត្រ និងភេសជ្ជៈប៉ូវកម្លាំងពីរលានកំប៉ុង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិននិយាយថានេះជាបញ្ហាទេ»។

យោងតាមសារព័ត៌មាន CBS និង The Independent កាហ្វេចំនួន៣.៦លានលីត្រស្មើនឹង៧.៦លានកែវ។ សហរដ្ឋអាមេរិកបានដាក់ពង្រាយយោធានៅមជ្ឈិមបូព៌ាចំនួន៤០,០០០ទៅ៥០,០០០នាក់។
ការសិក្សាមួយក្នុងឆ្នាំ២០១៩បានរកឃើញថា៨៧%នៃយោធាអាមេរិកប្រើផលិតផលមានជាតិកាហ្វេអ៊ីនយ៉ាងហោចណាស់មួយប្រភេទក្នុងមួយសប្តាហ៍។ កាហ្វេគឺជាភេសជ្ជៈពេញនិយមបំផុតដោយ៦៨% ចំណែកភេសជ្ជៈប៉ូវកម្លាំងជាជម្រើសរបស់២៩%។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ខែមេសា ឧត្តមសេនីយ៍លោក Caine បានលើកឡើងថា យោធាអាមេរិកបានវាយប្រហារគោលដៅជាង១៣,០០០កន្លែងក្នុងប្រទេសអ៊ីរ៉ង់។
