
អ៊ីស្រាអែលបានបញ្ជាក់ជាផ្លូវការថា ខ្លួនបានធ្វើឃាតលោក Ali Yusuf Harshi ដែលជាក្មួយប្រុសរបស់មេក្រុមហេសបូឡា ក្នុងការវាយប្រហារអាកាសនៅទីក្រុងបេរូត នាពេលយប់។
តាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសា ឆ្នាំ២០២៦ ក្មួយប្រុសរបស់លោក Naim Qassem បានស្លាប់ក្នុងការវាយប្រហារអាកាស ហើយក្រុមហេសបូឡាបានបញ្ជាក់ពីមរណភាពរបស់គាត់ផងដែរ។

លោក Naim Qassem បានឡើងកាន់តំណែងកំពូលកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីមេដឹកនាំមុនគឺលោក Hassan Nasrallah ត្រូវអ៊ីស្រាអែលធ្វើឃាត។ លោកធ្លាប់កាន់តំណែងជាលេខាធិការរងឬអនុប្រធានក្រុមហេសបូឡា អស់រយៈពេលជាង៣០ឆ្នាំ។
មុនការស្លាប់ លោកស្ថិតក្នុងបញ្ជីខ្មៅលំដាប់ទី១របស់អ៊ីស្រាអែល ដែលត្រូវតាមធ្វើឃាតគ្រប់ពេលវេលា។

ក្នុងពេលជាមួយគ្នានេះ បារាំងបានចេញមុខអន្តរាគមន៍ និងជំរុញឲ្យបញ្ចូលលីបង់ក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីបន្ធូរភាពតានតឹងក្នុងតំបន់។
អត្ថបទ៖ សុខ សុវណ្ណ
