ជំងឺអាថ៌កំបាំង៖ ស្ត្រីចំណាស់ហើមជើងដោយមិនដឹងមូលហេតុ ពេទ្យពិនិត្យមិនឃើញជំងឺ

ជំងឺអាថ៌កំបាំង៖ ស្ត្រីចំណាស់ហើមជើងដោយមិនដឹងមូលហេតុ ពេទ្យពិនិត្យមិនឃើញជំងឺ

ខេត្តព្រះសីហនុ – ស្ត្រីចំណាស់ម្នាក់ឈ្មោះ កែវ ចំរើន អាយុ ៦៧ ឆ្នាំ រស់នៅភូមិវាលមាស ឃុំវាលរេញ កំពុងជួបបញ្ហាសុខភាពចម្លែក ដែលជើងហើមធំឡើងៗដោយមិនដឹងមូលហេតុ។ ស្ត្រីរូបនេះបានត្រឡប់មកសម្រាកនៅផ្ទះវិញបន្ទាប់ពីទៅព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព រាជធានីភ្នំពេញមួយរយៈកន្លងមក។

ស្ត្រីចំណាស់ហើមជើង

ស្ត្រីរូបនេះបានរំលឹកថា កាលពីជាង ២ ខែមុន គាត់បានទៅលេងកូននៅភ្នំពេញ ដើរធ្វើការជាធម្មតា ហើយជើងរបស់គាត់ក៏មិនដែលដួលថ្លោះគ្រេចអ្វីនោះដែរ។ លុះថ្ងៃមួយ ស្រាប់តែជើងគាត់ចេញអាការស្ពឹកៗ ហើយក៏ហើមបន្តិចម្តងៗខុសពីធម្មតា ទើបក្រុមគ្រួសារនាំគាត់ទៅព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព រាជធានីភ្នំពេញ។

ការព្យាបាលនៅមន្ទីរពេទ្យ

ប៉ុន្តែ នៅពេលពេទ្យពិនិត្យរកមិនឃើញជាជំងឺអ្វី ឯការសង្ស័យថាជាជំងឺទឹកនោមប្រៃក៏ពិនិត្យមិនឃើញសោះ។ ដោយសារស្ថានភាពហាក់ដូចជាមិនមានការធូរស្បើយ ពិបាកក្នុងការព្យាបាល ទើបគាត់សម្រេចចិត្តមកផ្ទះវិញ ហើយឲ្យគេមើលថាជាជំងឺពិសភ្លើង។

ស្ថានភាពជើងហើម

បច្ចុប្បន្ន ជើងគាត់នៅបន្តហើមនៅឡើយ មិនទាន់ស្រកនៅឡើយទេ។ នេះជាជំងឺម្យ៉ាងកើតដោយមិនដឹងមូលហេតុសោះ សុខៗក៏ហើមជើង ដើរលែងរួចតែម្តង។

ការទស្សនកិច្ចពីសមាគមនារី

នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សមាគមនារីស្រុកព្រៃនប់ ដឹកនាំដោយលោកស្រី វាល់ ច័ន្ទវលក្ខណ៍ ប្រធានប្រតិបត្តិសមាគមនារីស្រុក បានទៅសួរសុខទុក្ខ និងនាំយកនូវអំណោយសប្បុរសធម៌របស់សមាគមនារី មានគ្រឿងឧបភោគបរិភោគ និងប្រាក់ចំនួន៤០ម៉ឺនរៀល ដែលបានមកពីចូលរួមរបស់សមាគមនារីស្រុក ទៅឧបត្ថម្ភជូនដល់អ៊ំស្រីដើម្បីជាការជួយសម្រាលការលំបាកខ្លះ។

ការជួយសង្គម

អត្ថបទសរសេរដោយ ហ៊ុយ ចាន់ធួន
កែសម្រួលដោយ ស្រីណា

administrator

Related Articles