តម្លៃប្រេងឆៅអន្តរជាតិឡើងវិញបន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការបារម្ភពីច្រកហ័រមូស

តម្លៃប្រេងឆៅអន្តរជាតិឡើងវិញបន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការបារម្ភពីច្រកហ័រមូស

ភ្នំពេញ៖ តម្លៃប្រេងឆៅអន្តរជាតិបានងើបឡើងវិញនៅក្នុងការជួញដូរដំបូងនៅអាស៊ី ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃមុន។ ការកើនឡើងនេះកើតឡើងនៅពេលដែលវិនិយោគិនកំពុងបារម្ភថា ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ាអាចនឹងមិនបន្តឡើងវិញទាំងស្រុង ដោយសារការរឹតបន្តឹងនៅច្រកសមុទ្រហ័រមូស។

តម្លៃប្រេងឆៅ

កិច្ចសន្យាប្រេងឆៅម៉ាក Brent ដែលជាស្តង់ដារសកល បានកើនឡើង ២,៦ ដុល្លារ ឬ ២,៧៤% នៅតម្លៃ ៩៧,៣៥ ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង ០៧:៥០ នាទីព្រឹកថ្ងៃទី៩ ខែមេសា។ ចំណែកកិច្ចសន្យាប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានកើនឡើង ៣,០២ ដុល្លារ ឬ ៣,២% នៅតម្លៃ ៩៧,៤៣ ដុល្លារក្នុង១បារ៉ែល។

តម្លៃប្រេងឆៅស្តង់ដារទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅត្រឹម ៩៤,៥០ ដុល្លារ/បារ៉ែលសម្រាប់ Brent និង ៩៦,៨០ដុល្លារ/បារ៉ែលសម្រាប់ WTI ដោយកត់ត្រាការធ្លាក់ចុះដ៏ច្រើនបំផុតរបស់ខ្លួន ចាប់តាំងពីខែមេសា ឆ្នាំ២០២០។

ច្រកហ័រមូស

ការធ្លាក់ចុះនេះកើតឡើងដោយសារការរំពឹងទុកថា បទឈប់បាញ់រយៈពេល២សប្តាហ៍ដែលមានលក្ខខណ្ឌរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមបញ្ចូលទាំងការបើកច្រកហ័រមូសឡើងវិញ។ ច្រកហ័រមូសគឺជាផ្លូវទឹកដ៏សំខាន់បានភ្ជាប់ការផ្គត់ផ្គង់ពីបណ្តាប្រទេសផលិតប្រេងនៅឈូងសមុទ្រទៅកាន់ទីផ្សារពិភពលោក ហើយជាធម្មតាដឹកជញ្ជូនប្រេងប្រហែល ២០% នៃការផ្គត់ផ្គង់សកល។

យ៉ាងណាមិញ សំណួរអំពីលទ្ធភាព និងប្រសិទ្ធភាពនៃបទឈប់បាញ់នៅតែមាន ខណៈដែលអ៊ីស្រាអែលបន្តវាយប្រហារប្រទេសលីបង់ កាលពីថ្ងៃទី៨ ខែមេសា កន្លងទៅ។ បណ្តាក្រុមហ៊ុនដឹកជញ្ជូនក៏បានលើកឡើងថា ពួកគេត្រូវការភាពច្បាស់លាស់បន្ថែមទៀតលើលក្ខខណ្ឌបទឈប់បាញ់ មុនពេលបន្តដឹកជញ្ជូនឆ្លងកាត់ច្រកហ័រមូស។

ប្រភព៖ Reuters

administrator

Related Articles