ភ្លើងឆេះខុនដូជាន់ទី៣៥ នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យជនបរទេសម្នាក់របួស និងខូចខាតស្ទើរទាំងស្រុង

ភ្លើងឆេះខុនដូជាន់ទី៣៥ នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យជនបរទេសម្នាក់របួស និងខូចខាតស្ទើរទាំងស្រុង

ភ្នំពេញ៖ បន្ទប់ខុនដូជាន់ទី៣៥ នៅអគារ Urban Village តាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ បង្កឲ្យខូចខាតស្ទើរទាំងស្រុង និងបណ្ដាលឲ្យជនជាតិបរទេសម្នាក់រងរបួស។

អគ្គិភ័យឆេះខុនដូ

តាមការរាយការណ៍ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០:៥០នាទីយប់ ដែលអណ្ដាតភ្លើងបានឆេះខ្លាំងឡើងៗ រួមជាមួយផ្សែងខ្មៅហ៊ុយខ្មួលខ្មាញ់ ពាសពេញផ្ទៃមេឃ ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះភ្ញាក់ផ្អើល ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាម។

កម្លាំងពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ បានបញ្ជូនរថយន្តជំនួយជាច្រើនគ្រឿងមកដល់ទីតាំង ដើម្បីអន្តរាគមន៍ពន្លត់ភ្លើង។

ការអន្តរាគមន៍ពន្លត់អគ្គិភ័យ

ករណីអគ្គិភ័យនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់មួយ រួមទាំងសម្ភារៈប្រើប្រាស់ទាំងអស់ ហើយជនរងគ្រោះដែលជាជនជាតិបរទេសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការកើតហេតុអគ្គិភ័យនេះ ដែលនៅតែមិនទាន់ច្បាស់លាស់។ ការស្រាវជ្រាវនៅតែបន្ត ដើម្បីរកចម្លើយពីមូលហេតុនៃអគ្គិភ័យដ៏ធ្ងន់ធ្ងរនេះ។

ទីតាំងកើតហេតុអគ្គិភ័យ

អត្ថបទ៖ រដ្ឋា

administrator

Related Articles