ត្រាំចេញសារព្រមានអ៊ីរ៉ង់ កុំទាមទារថ្លៃឆ្លងច្រក Hormuz

ត្រាំចេញសារព្រមានអ៊ីរ៉ង់ កុំទាមទារថ្លៃឆ្លងច្រក Hormuz

បទឈប់បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់ដែលទើបចូលជាធរមាន កំពុងត្រូវបានគំរាមកំហែងដោយជម្លោះថ្មីស្តីពីច្រកសមុទ្រ Hormuz។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសារព្រមានយ៉ាងខ្លាំងទៅកាន់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមេសា ឆ្នាំ២០២៦។

កប៉ាល់ដឹកប្រេងឆ្លងកាត់ច្រក Hormuz

លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «មានសេចក្ដីរាយការណ៍ថា អ៊ីរ៉ង់កំពុងទាមទារយកកម្រៃសេវាពីកប៉ាល់ដឹកប្រេង ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ យកល្អ ពួកគេកុំធ្វើបែបហ្នឹងឲ្យសោះ ហើយប្រសិនបើពួកគេកំពុងធ្វើមែន សូមបញ្ឈប់ឥឡូវនេះ»។

ក្រោយមក លោកបានបង្ហោះសារមួយទៀតដែលជាការព្រមានយ៉ាងខ្លាំងថា៖ «អ៊ីរ៉ង់កំពុងធ្វើការងារបានយ៉ាងអន់បំផុត ឬអ្នកខ្លះអាចនិយាយបានថាគ្មានកិត្តិយសទាល់តែសោះ ក្នុងការអនុញ្ញាតឲ្យប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ នោះមិនមែនជាកិច្ចព្រមព្រៀងដែលយើងមានជាមួយគ្នាឡើយ!»។

ការព្រមាននេះកើតឡើងក្រោយពីសារព័ត៌មាន Financial Times បានរាយការណ៍ថា អ៊ីរ៉ង់មានផែនការទាមទារការបង់ថ្លៃកម្រៃផ្លូវជា «រូបិយបណ្ណគ្រីបតូ» ពីកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រសំខាន់នេះ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍។

ដំណឹងនេះបានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មេដឹកនាំបស្ចិមប្រទេស ហើយអាចធ្វើឲ្យបទឈប់បាញ់ដ៏ផុយស្រួយនេះបរាជ័យ។

administrator

Related Articles