ត្រាំខកចិត្តខ្លាំងចំពោះណាតូ ស្នើសុំអាមេរិកចាកចេញពីសម្ព័ន្ធមិត្ត

ត្រាំខកចិត្តខ្លាំងចំពោះណាតូ ស្នើសុំអាមេរិកចាកចេញពីសម្ព័ន្ធមិត្ត

វ៉ាស៊ីនតោន – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះអង្គការណាតូ (NATO) បន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គលេខាធិការណាតូ លោក ម៉ាក រូតតេ នៅសេតវិមាន។

ត្រាំនិងរូតតេជួបគ្នា

នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social បន្ទាប់ពីកិច្ចប្រជុំ លោកត្រាំបានសរសេរយ៉ាងខ្លាំងថា៖ «ណាតូមិននៅកន្លែងណា នៅពេលដែលយើងត្រូវការពួកគេនោះទេ ហើយពួកគេនឹងមិននៅទីនោះទេ ប្រសិនបើយើងត្រូវការពួកគេម្តងទៀត»។

អគ្គលេខាធិការណាតូ លោក ម៉ាក រូតតេ បានអះអាងក្នុងកម្មវិធី CNN ថា៖ «លោកត្រាំពិតជាខកចិត្តចំពោះសម្ព័ន្ធមិត្តណាតូជាច្រើន ហើយខ្ញុំអាចយល់ពីចំណុចមួយនេះរបស់គាត់។ នេះគឺជាការពិភាក្សាដ៏ស្មោះត្រង់ និងបើកចំហរមួយ»។

កិច្ចប្រជុំណាតូ

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ថា លោកត្រាំនឹងពិភាក្សាអំពីលទ្ធភាពដែលអាមេរិកចាកចេញពីណាតូ ដោយសម្តែងការសោកស្តាយចំពោះការងាកចេញពីអាមេរិករបស់ណាតូក្នុងរយៈពេល៦សប្តាហ៍កន្លងមក។

លោកត្រាំបានហៅណាតូថាជា «ខ្លាក្រដាស» បន្ទាប់ពីសម្ព័ន្ធភាពបរាជ័យក្នុងការគាំទ្រអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់។ កាសែត Wall Street Journal ក៏បានរាយការណ៍ថា រដ្ឋបាលត្រាំកំពុងពិចារណាផែនការដាក់ទណ្ឌកម្មសមាជិកណាតូដែលមិនគាំទ្រអាមេរិក។

ទំនាក់ទំនងអាមេរិក-ណាតូ

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles