សភាអាមេរិករៀបចំបោះឆ្នោតបញ្ឈប់សង្រ្គាមអ៊ីរ៉ង់ បង្ខំត្រាំទទួលស្គាល់អំណាចសភា

សភាអាមេរិករៀបចំបោះឆ្នោតបញ្ឈប់សង្រ្គាមអ៊ីរ៉ង់ បង្ខំត្រាំទទួលស្គាល់អំណាចសភា

សភាអាមេរិក

ភ្នំពេញ – សមាជិកសភាសហរដ្ឋអាមេរិកនឹងបោះឆ្នោតក្នុងសប្តាហ៍ក្រោយ ដើម្បីអនុម័តលើសេចក្តីដំណោះស្រាយមួយដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ីរ៉ង់ និងបង្ខំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ទទួលយកការយល់ព្រមពីសភាសម្រាប់ការវាយប្រហារណាមួយនាពេលអនាគត។

នេះបើតាមប្រធានព្រឹទ្ធសភាប្រជាធិបតេយ្យសហរដ្ឋអាមេរិក លោក Chuck Schumer លើកឡើងនៅថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសបទពីឈប់បាញ់រយៈពេលពីរសប្តាហ៍។

សន្និសីទសារព័ត៌មាន

យោងតាមភ្នាក់ងារសាព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី៩ខែមេសា ឆ្នាំ២០២៦ លោក Schumer ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯការិយាល័យសភាក្នុងទីក្រុងញូវយ៉កថា៖ «សភាត្រូវតែបញ្ជាក់ឡើងវិញនូវសិទ្ធិអំណាចរបស់ខ្លួន ជាពិសេសក្នុងពេលដ៏គ្រោះថ្នាក់នេះ»។

លោក ត្រាំ បានយល់ព្រមលើបទឈប់បាញ់នៅថ្ងៃអង្គារ តិចជាងពីរម៉ោងមុនថ្ងៃផុតកំណត់សម្រាប់ទីក្រុងតេហេរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនអ៊ីចឹងពួកគេប្រឈមនឹងការវាយប្រហារដ៏សាហាវលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយយោធាអាមេរិក។

អាមេរិក-អ៊ីរ៉ង់

លោក ត្រាំ គំរាមថា៖ «អរិយធម៌ទាំងមូលនឹងស្លាប់នៅយប់នេះ(ទី៧ ខែមេសា) វាបានបង្កឱ្យមានការព្រួយបារម្ភទូទាំងពិភពលោកនិងទទួលការរិះគន់ពីពួកប្រជាធិបតេយ្យ ដែលក្នុងនោះពលរដ្ឋអាមេរិករាប់សិបនាក់អំពាវនាវឱ្យដក លោក ត្រាំ ចេញពីតំណែង»។

លោក Schumer ហៅការលើកឡើងរបស់ លោក ត្រាំ ថា «ជាអាកប្បកិរិយាមិនសមរម្យសោះ» ហើយរិះគន់ត្រាំ ចំពោះសង្គ្រាមដែលធ្វើឱ្យក្រុងតេហេរ៉ង់បរាជ័យលើកម្មវិធីនុយក្លេអ៊ែរនិងផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់ ខណៈតម្លៃប្រេងឥន្ធនៈសកលបានកើនឡើង។

រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកចែងថា៖ «សភាមិនមែនជាប្រធានាធិបតីដែលអាចប្រកាសសង្គ្រាមពេលណាក៏បាននោះទេ។ ចំពោះការរឹតត្បិតនានាមិនអាចអនុវត្តលើប្រតិបត្តិការរយៈពេលខ្លី ឬសូម្បីតែប្រទេសប្រឈមមុខនឹងការគំរាមកំហែងភ្លាមៗក៏ដោយ»។

សភាអាមេរិកបោះឆ្នោត

ដោយឡែក លោក Hakeem Jeffries មេដឹកនាំបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្ត្រមកពីទីក្រុងញូវយ៉កប្រាប់សារព័ត៌មាន CNN ថា៖ «សភាក៏គួរតែបោះឆ្នោតលើសេចក្តីសម្រេចមួយ ដើម្បីទប់ស្កាត់សង្គ្រាមលើអ៊ីរ៉ង់ផងដែរ។ យើងត្រូវការការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ ចំពោះជម្រើសដ៏ធ្វេសប្រហែសរបស់ លោក ដូណាល់ ត្រាំ»។

ប្រែសម្រួល៖ ណឺ មិនា

administrator

Related Articles