អគ្គលេខាធិការណាតូ លោក Rutte បញ្ជាក់ថា អង្គការនេះមិនដែលដើរខ្សែលើអាមេរិក គឺជួយជ្រោមជ្រែងពេញទំហឹង

អគ្គលេខាធិការណាតូ លោក Rutte បញ្ជាក់ថា អង្គការនេះមិនដែលដើរខ្សែលើអាមេរិក គឺជួយជ្រោមជ្រែងពេញទំហឹង

លោក Mark Rutte អគ្គលេខាធិការណាតូ

ភ្នំពេញ – លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានចេញមុខបកស្រាយយ៉ាងច្បាស់កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមេសា ឆ្នាំ២០២៦ ថា សម្ព័ន្ធភាពយោធាណាតូមិនដែលដើរខ្សែលើសហរដ្ឋអាមេរិកឡើយ គឺមានតែការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង។

កិច្ចប្រជុំណាតូ

ការលើកឡើងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់ពីអាមេរិក ដែលថាប្រទេសសមាជិកផ្សេងទៀតហាក់មិនបានជួយអាមេរិក និងអ៊ីស្រាអែលឲ្យអស់ពីចិត្ត នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ លោក Rutte បានសង្កត់ធ្ងន់ថា ពាក្យថា”ម្ព័ន្ធមិត្ត” គឺត្រូវតែជួយគ្នាទៅវិញទៅមក មិនអាចទុកឲ្យភាគីណាម្នាក់ធ្វើការតែម្នាក់ឯងនោះទេ។

សម្ព័ន្ធភាពយោធា

ដើម្បីរំលឹកដល់គុណតម្លៃនៃមិត្តភាពនេះ លោក Rutte បានលើកយកសង្គ្រាមនៅអាហ្វហ្គានីស្ថានមកធ្វើជាឧទាហរណ៍ ដោយលោកបានរំលឹកថា កាលនោះកងទ័ពមកពីអឺរ៉ុប និងកាណាដា បានសុខចិត្តបូជាជីវិតឈរប្រកៀកស្មាគ្នាជាមួយកងទ័ពអាមេរិកនៅលើសមរភូមិ។

ការចេញមកបកស្រាយរបស់មេដឹកនាំណាតូរូបនេះ កើតឡើងចំពេលដែលស្ថានការណ៍កំពុងឡើងកម្ដៅខ្លាំង បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិក បានសម្ដែងការមិនពេញចិត្តដែលប្រទេសក្នុងប្លុកណាតូមួយចំនួន ហាក់រារែកក្នុងការចូលរួមការពារច្រកសមុទ្រ Hormuz។

ការពារសន្តិសុខ

ទោះជាយ៉ាងណា លោក Rutte បានការពារសមាជិករបស់ខ្លួនដោយលើកឡើងថា ស្ទើរតែគ្រប់ប្រទេសទាំងអស់កំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាមេរិកចង់បាន និងកំពុងឆ្លើយតបយ៉ាងសកម្មទៅនឹងសំណើរបស់លោកប្រធានាធិបតី ត្រាំ។

លោកបានទទួលស្គាល់ដោយត្រង់ថា កាលពីដំបូងឡើយ សម្ព័ន្ធមិត្តខ្លះពិតជាមានភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែមកទល់ពេលនេះ ពួកគេភាគច្រើនបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែកភស្តុភារ និងការអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ព។

កិច្ចសហប្រតិបត្តិការ

មូលហេតុដែលនាំឲ្យមានការយឺតយ៉ាវកាលពីដំបូង ត្រូវបានលោក Rutte ពន្យល់ថា គឺដោយសារតែការភ្ញាក់ផ្អើល។ លោកថា ដើម្បីរក្សាការសម្ងាត់ក្នុងការវាយប្រហារដំបូង លោកប្រធានាធិបតី ត្រាំ មិនបានប្រាប់ឲ្យសម្ព័ន្ធមិត្តដឹងខ្លួនជាមុនឡើយ។

ជាចុងក្រោយ លោក Rutte ក៏បានទម្លាយដែរថា លោកបានជួបជជែកគ្នាដោយផ្ទាល់ជាមួយលោកត្រាំ នៅសេតវិមានកាលពីថ្ងៃពុធ។ លោកបានប្រាប់ទៅលោកត្រាំ ថា ប្រទេសអឺរ៉ុបភាគច្រើនលើសលប់បានធ្វើតាមអ្វីដែលអាមេរិកស្នើសុំរួចរាល់ហើយ។

administrator

Related Articles