ទាហានរំភើបចិត្តទទួលសារពីលោកជំទាវពេជ ចន្ទមុន្នី ពីជួរមុខការពារព្រំដែន

ទាហានរំភើបចិត្តទទួលសារពីលោកជំទាវពេជ ចន្ទមុន្នី ពីជួរមុខការពារព្រំដែន

ខេត្តព្រះវិហារ – ទាហានកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែននៅខេត្តព្រះវិហារ បានបង្ហាញអារម្មណ៍រំភើបក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសារជូនពរពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ទាហានទទួលសារពីលោកជំទាវពេជ ចន្ទមុន្នី

ទាហាន វី រស្មី ដែលកំពុងបំពេញតួនាទីការពារជួរមុខនៅតំបន់ព្រំដែន បានចែករំលែកអារម្មណ៍របស់ខ្លួនតាមរយៈបណ្តាញសង្គមថា៖ “ខ្ញុំបាទឈ្មោះ វី រស្មី ជាទាហានកំពុងឈរជើងការពារនៅទិសខេត្តព្រះវិហារ បានទទួលសំបុត្រពីបងស្រី ពេជ ចន្ទមុន្នី ដែលជាសារដ៏មានអត្ថន័យ នឹករឭក និងពាក្យពេចន៍ជូនពរដល់ពួកខ្ញុំទាំងអស់គ្នា។ ខ្ញុំអានហើយរំភើបក្តុកក្តួលខ្លាំងណាស់បងស្រី។”

ទាហានរូបនេះបានបន្តថា៖ “ខ្ញុំសូមអរគុណ និងសូមគោរពជូនពរបងស្រី និងសម្តេច ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាពគ្រប់ពេលវេលា និងពរទាំងអស់បួនប្រការ អាយុ វណ្ណៈ សុខៈពលៈ។ ហើយចង់ប្រាប់បងបងថា កុំបារម្មណ៍អី ជួរមុខនឹងការពារបងប្អូនគ្រប់ៗគ្នា។”

ក្នុងពេលតបតភ្លាមនៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហោះតបទៅវិញថា៖ “សូមអរគុណប្អូនប្រុស សូមឱ្យប្អូននិងក្រុមការងារប្អូនទាំងអស់ មានសុវត្ថិភាព។ បងៗនិងប្រជាពលរដ្ឋដែលនៅខាងក្រោយបន្តផ្តល់កម្លាំងចិត្តជូនដល់បងប្អូនកងកម្លាំងនៅជួរមុខទាំងអស់។ បងជឿជាក់ថាយើងនឹងបានជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។ 😍 🇰🇭”

ព្រឹត្តិការណ៍នេះបានបង្ហាញពីទំនាក់ទំនងដ៏ល្អ និងការយកចិត្តទុកដាក់រវាងមេដឹកនាំ និងកងកម្លាំងការពារជាតិដែលកំពុងបំពេញតួនាទីនៅតំបន់ព្រំដែន។

administrator

Related Articles