អ៊ីរ៉ង់ថ្កោលទោសអាមេរិក ព្រមានបទឈប់បាញ់អាចដួលរលំបើអនុញ្ញាតអ៊ីស្រាអែលវាយលីបង់

អ៊ីរ៉ង់ថ្កោលទោសអាមេរិក ព្រមានបទឈប់បាញ់អាចដួលរលំបើអនុញ្ញាតអ៊ីស្រាអែលវាយលីបង់

រូបភាពព័ត៌មាន

ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធលើអ៊ីរ៉ង់អំពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានឆ្លើយតបដោយភាពខឹងសម្បាថា នេះអាចធ្វើឱ្យបទឈប់បាញ់ថ្មីដែលទើបតែព្រមព្រៀងរវាងអាមេរិក-អ៊ីរ៉ង់ត្រូវប៉ះពាល់ធ្ងន់ធ្ងរ។

លោក Araghchi បានថ្លែងយ៉ាងខ្លាំងក្លាថា៖ «វានឹងក្លាយជាការសម្រេចចិត្តដ៏ល្ងង់ខ្លៅបំផុតសម្រាប់សហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តវាយប្រហារលើលីបង់ ដែលបានសម្លាប់មនុស្សរាប់រយនាក់តាំងពីបទឈប់បាញ់ចូលជាធរមាន»។

រូបភាពព័ត៌មាន

យោងតាមការផ្សាយរបស់ Al Jazeera នៅថ្ងៃទី៩ មេសា ២០២៦ លោក Araghchi បានបង្ហាញពីការព្រួយបារម្ភថា ការកាត់ក្តីពីបទពុករលួយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលនឹងធ្វើឡើងវិញនៅថ្ងៃអាទិត្យក្នុងប្រទេសអ៊ីស្រាអែល អាចជាហេតុផលលាក់កំបាំងដើម្បីបន្តសង្គ្រាម។

លោកបានសរសេរនៅលើបណ្តាញសង្គមថា៖ «បទឈប់បាញ់នៅទូទាំងតំបន់ រួមទាំងលីបង់ផងដែរ នឹងពន្លឿនការជាប់ពន្ធនាគាររបស់គាត់ [ណេតាន់យ៉ាហ៊ូ]»។

រូបភាពព័ត៌មាន

ការឆ្លើយតបនេះមកបន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោក JD Vance បានព្រមានអ៊ីរ៉ង់កាលពីថ្ងៃពុធ ដោយថ្លែងថា៖ «យើងគិតថាវាជារឿងល្ងង់ខ្លៅបំផុត ប៉ុន្តែនោះជាជម្រើសរបស់ពួកគេ[អ៊ីរ៉ង់]» ប្រសិនបើពួកគេអនុញ្ញាតឱ្យបទឈប់បាញ់ដួលរលំដោយសារលីបង់។

អ្នកវិភាគព័ត៌មានសង្កេតឃើញថា ភាពមិនចុះសម្រុងរវាងភាគីអ៊ីស្រាអែលនិងអាមេរិកលើបញ្ហាលីបង់ បានក្លាយជាការគំរាមកំហែងធំមួយសម្រាប់អនាគតបទឈប់បាញ់ដ៏ផុយស្រួយនេះ។

administrator

Related Articles