ពូទីនប្រកាសឈប់បាញ់៣២ម៉ោង ដើម្បីអនុញ្ញាតឲ្យគ្រិស្តសាសនិកប្រារព្ធពិធីបុណ្យEaster

ពូទីនប្រកាសឈប់បាញ់៣២ម៉ោង ដើម្បីអនុញ្ញាតឲ្យគ្រិស្តសាសនិកប្រារព្ធពិធីបុណ្យEaster

ភ្នំពេញ – ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣២ម៉ោងជាមួយអ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យគ្រិស្តសាសនិកអូស្សូដក់អាចប្រារព្ធពិធីបុណ្យEasterបានដោយសន្តិវិធី។

ពូទីនប្រកាសឈប់បាញ់

តាមសេចក្តីប្រកាសពីវិមានក្រឹមឡាំង បទឈប់បាញ់បណ្តោះអាសន្ននេះនឹងចាប់អនុវត្តពីម៉ោង៤រសៀលថ្ងៃសៅរ៍ទី១១ខែមេសា រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យទី១២ខែមេសា។ ការឈប់បាញ់នេះត្រូវបានធ្វើឡើងដោយផ្អែកលើ«ហេតុផលមនុស្សធម៌»។

ទោះបីជាប្រកាសឈប់បាញ់ក៏ដោយ ប៉ុន្តែលោកពូទីនបានបញ្ជាឲ្យកងទ័ពរុស្ស៊ីត្រូវត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុឬការរំលោភបំពានពីសំណាក់កងទ័ពអ៊ុយក្រែន។

Easterគឺជាបុណ្យដ៏ធំបំផុតរបស់សាសនាគ្រិស្ត ដែលរំលឹកដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូ។ ក្រុមគ្រិស្តសាសនិកអូស្សូដក់ដូចជារុស្ស៊ីនិងអ៊ុយក្រែន ជារឿយៗធ្វើពិធីបុណ្យនេះយឺតជាងក្រុមលោកខាងលិច១ឬ២សប្តាហ៍ ដោយសារប្រើប្រតិទិនខុសគ្នា។

ពោលក្នុងឆ្នាំ២០២៦នេះ បុណ្យEasterរបស់ក្រុមអូស្សូដក់នឹងប្រារព្ធនៅថ្ងៃអាទិត្យទី១២ខែមេសានេះ។

administrator

Related Articles