សម្តេចហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នៅតាកែវ

សម្តេចហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នៅតាកែវ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នៅភូមិត្រើយស្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់ តភ្ជាប់រវាងទន្លេ និងសមុទ្រ ដែលមានប្រវែងជិត ១៨០គីឡូម៉ែត្រ។ គម្រោងនេះនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ និងព្រែកតាហ៊ីង រួចបន្តរហូតដល់សមុទ្រខេត្តកែប។

ផែនការព្រែកជីកហ្វូណនតេជោ

គម្រោងនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ វានឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលមានស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមក។

ទីតាំងសាងសង់ព្រែកជីក

ក្នុងនោះ ផ្លូវទឹកដែលមានស្រាប់មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេកមានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ។

ការសាងសង់ព្រែកជីក

គម្រោងនេះប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក។ វានឹងជួយក្នុងការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។

ផលប្រយោជន៍ពីគម្រោង

គម្រោងនេះក៏នឹងជួយបង្កើនប្រព័ន្ធធារាសាស្ត្រ អភិវឌ្ឍកសិកម្ម វារីវប្បកម្ម ទេសចរណ៍ រំដោះទឹកជំនន់ក្នុងរដូវវស្សា បង្កើនផលត្រីទឹកសាប និងពង្រីកវិស័យអចលនទ្រព្យ។

administrator

Related Articles