ត្រាំព្រមានចិនយ៉ាងខ្លាំង បើហ៊ានផ្តល់អាវុធឲ្យអ៊ីរ៉ង់ នឹងមានបញ្ហាធំ

ត្រាំព្រមានចិនយ៉ាងខ្លាំង បើហ៊ានផ្តល់អាវុធឲ្យអ៊ីរ៉ង់ នឹងមានបញ្ហាធំ

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញសំដីព្រមានយ៉ាងខ្លាំងទៅកាន់ចិន ក្រោយពីមានព័ត៌មានថា ទីក្រុងប៉េកាំងគ្រោងបញ្ជូនអាវុធទៅឲ្យអ៊ីរ៉ង់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា។

ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក

លោកត្រាំបានប្រកាសយ៉ាងច្បាស់ថា៖ «ប្រសិនបើចិនធ្វើបែបនោះមែន ចិននឹងត្រូវជួបបញ្ហាធំហើយ»។ ការព្រមាននេះបានកើតឡើងក្នុងពេលដែលកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់នៅប៉ាគីស្ថានបានបរាជ័យ។

តាមការផ្សាយរបស់ CNN នៅថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ លោកត្រាំបានថ្លែងបន្ថែមថា៖ «អ៊ីរ៉ង់ គ្មានកងទ័ពជើងទឹក គ្មានរ៉ាដា ឬកងទ័ពអាកាសនោះទេ។ មេដឹកនាំរបស់ពួកគេបានស្លាប់អស់ទៅហើយ។ ខ្ញុំមិនខ្វល់ឡើយ»។

អនុប្រធានាធិបតីអាមេរិក JD Vance បានបញ្ជាក់ថា វ៉ាស៊ីនតោនបានកំណត់«បន្ទាត់ក្រហម»យ៉ាងច្បាស់ ប៉ុន្តែអ៊ីរ៉ង់បដិសេធមិនទទួលយកលក្ខខណ្ឌទាំងនោះ។ លោក Vance បាននិយាយថា៖ «យើងចាកចេញពីទីនេះជាមួយនូវសំណើដ៏សាមញ្ញបំផុតមួយ។ យើងនឹងរង់ចាំមើលថាតើអ៊ីរ៉ង់នឹងព្រមទទួលយកវាដែរឬទេ»។

កិច្ចពិភាក្សាដ៏សំខាន់នេះបានបញ្ចប់ដោយគ្មានលទ្ធផល ដែលបង្ហាញពីភាពតានតឹងដែលកំពុងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។

administrator

Related Articles