សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាព្រំដែន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាព្រំដែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅពិធីបើកការដ្ឋានសាងសង់

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ នៅខេត្តតាកែវ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចបានពន្យល់ថា ការដោះស្រាយបញ្ហាព្រំដែន គឺសម្ដេចជ្រើសយកយន្តការមិនបង្ហូរឈាម ដើម្បីកុំឱ្យមានពលរដ្ឋកម្ពុជា រួមទាំងកងកម្លាំងមិនមានការបាត់បង់ជីវិត។

ពិធីបើកការដ្ឋានសាងសង់គម្រោងហ្វូណនតេជោ

“សង្គ្រាមសងទៅសងមក នឹងមិនងាយបញ្ចប់នោះទេ” សម្ដេចបញ្ជាក់បន្ថែម។ “ប៉ុន្តែបើដោះស្រាយតាមយន្តការច្បាប់ យន្តការអន្តរជាតិនិងការទូត គឺជាយន្តការដែលអាចបញ្ចប់បញ្ហាព្រំដែនបានយូរអង្វែង និងមិនមានការបាត់បង់ជីវិតមនុស្ស។”

សម្តេចធិបតី ហ៊ុន ម៉ាណែត និងអ្នកដឹកនាំផ្សេងៗ

សម្តេចធិបតីបានសង្កត់ធ្ងន់ថា មានតែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ចប់បញ្ហាបាន ជាពិសេសការចរចាទ្វេភាគី ដោយការស្មោះត្រង់ជាមួយគ្នា។ សម្ដេចបានលើកយកឧទាហរណ៍សង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់នានាជាច្រើនទៀត ដែលបានបង្ហាញឱ្យឃើញថា ដើម្បីបញ្ចប់បញ្ហាបាន គឺមានតែការចរចា ដោះស្រាយប៉ុណ្ណោះ។

ការសាងសង់គម្រោងហ្វូណនតេជោ

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកគុណដល់វីរកងទ័ពទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំជម្នះគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកកម្ពុជា ពីការឈ្លានពានរបស់ទាហានសៀម។

ពិធីបើកការដ្ឋានសាងសង់

សម្ដេចបានបញ្ជាក់ថា យន្តការនេះត្រូវការពេលបន្តិច ដែលទាមទារឱ្យយើងត្រូវអត់ធ្មត់ ដើម្បីសម្រេចជោគជ័យ។ ការអត់ធ្មត់ និងការចរចាដោយស្មោះត្រង់ គឺជាមធ្យោបាយដ៏ប្រសើរបំផុតក្នុងការដោះស្រាយជម្លោះព្រំដែន។

ដោយ៖ សិលា

administrator

Related Articles