សហភាពអឺរ៉ុបថ្វាយព្រះសព្ទសាធុការពរជ័យជូនព្រះមហាក្សត្រ សូមព្រះអង្គឆាប់បានសះស្បើយ

សហភាពអឺរ៉ុបថ្វាយព្រះសព្ទសាធុការពរជ័យជូនព្រះមហាក្សត្រ សូមព្រះអង្គឆាប់បានសះស្បើយ

ភ្នំពេញ៖ សហភាពអឺរ៉ុបប្រចាំកម្ពុជា បានចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយសូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងឆាប់បានសះស្បើយពីព្រះរោគាពាធ។

សហភាពអឺរ៉ុបថ្វាយព្រះសព្ទសាធុការពរជ័យ

ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាកំពុងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សហភាពអឺរ៉ុបបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពលានុភាពខ្លាំងក្លា និងព្រះជន្មាយុយឺនយូរដល់ព្រះអង្គ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប។

ព្រះមហាក្សត្រកម្ពុជា

សហភាពអឺរ៉ុបបានថ្លែងថា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជានិមិត្តរូបនៃឯកភាពជាតិ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងសន្តិភាពនៅកម្ពុជា។ ពួកគាត់សូមជូនព្រះពរជ័យដល់ព្រះអង្គ និងប្រជារាស្ត្រខ្មែរទាំងមូលក្នុងសេចក្តីសុខក្សេមក្សាន្ត និងសុភមង្គលជានិច្ច។

ដោយ៖ សិលា

administrator

Related Articles