យុវជនអភ័ព្វត្រូវកាប់ដាច់ដៃដោយជនពាលនៅកំពង់ចាម

យុវជនអភ័ព្វត្រូវកាប់ដាច់ដៃដោយជនពាលនៅកំពង់ចាម

ក្រុងកំពង់ចាម – យុវជនម្នាក់ដែលមានជីវិតអភ័ព្វតាំងពីក្មេង ត្រូវបានឪពុកម្ដាយបោះបង់ចោលឱ្យមកនៅជាមួយព្រះសង្ឃនៅវត្តបឹងកុក បានទទួលរងគ្រោះធ្ងន់ធ្ងរបន្ទាប់ពីត្រូវជនពាលប្រើដាវកាប់ប្រហារនៅយប់ថ្ងៃទី១១ មេសា ឆ្នាំ២០២៦។

កន្លែងកើតហេតុកាប់ប្រហារនៅកំពង់ចាម

យុវជនឈ្មោះខាក់មៈ អាយុ១៦ឆ្នាំ ត្រូវបានគេកាប់ដាច់ប្រអប់ដៃឆ្វេង និងស្រាំលលាដ៏ក្បាល បណ្ដាលឱ្យឈាមហូរស្រោចពេញខ្លួនប្រាណ។ ហេតុការណ៍នេះកើតឡើងនៅចំណុចក្បែរស្ថានីយ៍បូមទឹករដ្ឋាករទឹកខេត្តមាត់ទន្លេ ក្រុងកំពង់ចាម។

យោងតាមសាក្សីម្នាក់បានរៀបរាប់ថា មុនពេលកើតហេតុ ជនពាលម្នាក់បានពាក់មួកហើយសុំចូលប្រើបន្ទប់ទឹកពីម្ចាស់ផ្ទះ ដោយអះអាងថាឈឺពោះ។ ក្រោយពីចេញមក ជននោះបានកាប់ប្រហារលើយុវជនរូបនេះ បណ្ដាលឱ្យដាច់ដៃ ហើយរត់គេចខ្លួនបាត់ទៅ។

យុវជនរងគ្រោះបានព្យាយាមរត់គេចទាំងរបួស ប៉ុន្តែដួលទៅលើផ្លូវថ្នល់មិនដល់១០ម៉ែត្រផង។ សំណាងល្អ មានបុរសម្នាក់ជិះម៉ូតូមកទិញបារីឃើញអាណិត ក៏បានជួយលើកដាក់លើម៉ូតូ ហើយមានប្រជាជនម្នាក់ទៀតស្ម័គ្រចិត្តជួយទប់ពីក្រោយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ស្ត្រីឈ្មោះវួច ឆេង អាយុ៥៨ឆ្នាំ ដែលលក់ដូរនៅវត្តបឹងកុកតាំងពីយូរមកហើយ បានរៀបរាប់ពីជីវិតអភ័ព្វរបស់យុវជននេះថា៖ “ខ្ញុំបានឃើញបុរសម្នាក់ដែលមានជីវភាពខ្វះខាត លែងលះជាមួយប្រពន្ធ យកក្មេងប្រុសតូចអាយុ៥ឆ្នាំមកប្រគេនដល់ព្រះចៅអធិការវត្ត ព្រោះឪពុកពិការជើងសងខាងមិនមានលទ្ធភាពចិញ្ចឹមកូន។”

ក្មេងប្រុសរូបនេះបានបួសជាសង្ឃរៀនធម៌នៅវត្តបឹងកុកច្រើនឆ្នាំ ទើបតែសឹកបានប៉ុន្មានពីរឆ្នាំប៉ុណ្ណោះ។ ក្រោយពីសឹកហើយ គាត់មិនបានចេញទៅណាទេ គឺបានស្នាក់អាស្រ័យនៅវត្តតែម្ដង។

សមត្ថកិច្ចបានប្រាប់ថា ករណីនេះជំនាញកំពុងចុះស្រាវជ្រាវរកអត្តសញ្ញាណជនបង្ក និងតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។ ចំណែកអ្នករងគ្រោះវិញ ក៏មិនទាន់និយាយកើតនៅឡើយដែរ។

administrator

Related Articles