វីតាល់រៀបចំពិធីស្រង់ព្រះឆ្នាំទី៩ បង្ហាញកតញ្ញូចំពោះចាស់ជរាក្នុងឱកាសចូលឆ្នាំខ្មែរ

វីតាល់រៀបចំពិធីស្រង់ព្រះឆ្នាំទី៩ បង្ហាញកតញ្ញូចំពោះចាស់ជរាក្នុងឱកាសចូលឆ្នាំខ្មែរ

ពិធីស្រង់ព្រះ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធី«វីតាល់ស្រង់ព្រះ»ឆ្នាំទី៩ នៅផ្សារទួលទំពូង ដើម្បីបង្ហាញសេចក្តីកតញ្ញូចំពោះចាស់ជរាក្នុងឱកាសចូលឆ្នាំខ្មែរ។

អ្នកចូលរួមពិធី

ពិធីនេះប្រព្រឹត្តិនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្តមណិរតនារាម លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុនទឹកពិសាវីតាល់ និងអ្នកចូលរួមជាង៤០០នាក់។

ការស្រោចស្រព

លោកជំទាវ ជឹង សុគន្ធាវី បានថ្លែងថា៖ «វីតាល់តែងប្រកាន់ខ្ជាប់រៀបចំកម្មវិធីស្រង់ព្រះប្រចាំឆ្នាំ ដើម្បីបង្ហាញសេចក្តីកតញ្ញូ និងចែករំលែកការជួយសម្រាលទុក្ខលំបាកដល់លោកតាលោកយាយ។»

ទេយ្យទាន

ក្នុងពិធីនេះ វីតាល់បានផ្តល់ទេយ្យទានជូនលោកយាយលោកតា១០០នាក់ និងព្រះសង្ឃ១០០អង្គ រួមមានសម្ភារប្រើប្រាស់ គ្រឿងបរិភោគ វីតាល់មីជាតិ និងថវិកា។

សកម្មភាពសង្គម

លោកជំទាវបន្តថា សកម្មភាពនេះកើតឡើងបានដោយសារការគាំទ្រពីអតិថិជន ដែលតាមរយៈការប្រើប្រាស់ផលិតផលវីតាល់ បានបរិច្ចាគថវិកា២៥រៀលក្នុងមូលនិធិសង្គម។

ការចូលរួមពីសហគមន៍

ពិធីស្រង់ព្រះមានអត្ថន័យជាការអប់រំ និងបណ្តុះស្មារតីចែករំលែកក្តីស្រលាញ់ ការគោរពដឹងគុណពីកូនចៅចំពោះអ្នកមានគុណ។

ប្រពៃណីខ្មែរ

វីតាល់និងសហភាពសហព័ន្ធយុវជនកម្ពុជានឹងបន្តរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅវត្តទួលទំពូង ចាប់ពីថ្ងៃទី១១ ដល់១៩ ខែមេសា ដោយមានស្តង់ទំនិញ អាហារ ល្បែងប្រជាប្រិយ និងតន្ត្រី។

ការអបអរចូលឆ្នាំ

កម្មវិធីនេះជាផ្នែកមួយនៃការថែរក្សាប្រពៃណី និងសាសនាដ៏ល្អផូរផង់ និងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

administrator

Related Articles