អាមេរិក-អ៊ីរ៉ង់ ចរចាបរាជ័យ ក្រោយពីពេលជិតមួយថ្ងៃនៅប៉ាគីស្ថាន

អាមេរិក-អ៊ីរ៉ង់ ចរចាបរាជ័យ ក្រោយពីពេលជិតមួយថ្ងៃនៅប៉ាគីស្ថាន

កិច្ចពិភាក្សាអាមេរិក-អ៊ីរ៉ង់

កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលប្រព្រឹត្តទៅនៅប្រទេសប៉ាគីស្ថាន បានបញ្ចប់ដោយមិនបានសម្រេចលទ្ធផលអ្វីទាំងអស់។ កិច្ចប្រជុំដែលចាយពេលជាង ២០ ម៉ោងនេះ បានបញ្ចប់ដោយភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយបានឡើយ។

តាមការបញ្ជាក់ពីអនុប្រធានាធិបតីអាមេរិក JD Vance នៅថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញយ៉ាងច្បាស់នូវ«បន្ទាត់ក្រហម»របស់ខ្លួន ប៉ុន្តែអ៊ីរ៉ង់បានបដិសេធមិនទទួលយកលក្ខខណ្ឌទាំងនោះ។

លោក Vance បានថ្លែងថា៖ «យើងមកកាន់កិច្ចចរចានេះដោយភាពបត់បែន និងចិត្តស្មោះត្រង់ ប៉ុន្តែវាជារឿងគួរឲ្យសោកស្តាយដែលភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងបាន។ យើងបានផ្ដល់សំណើសាមញ្ញបំផុតមួយ ដែលជាការផ្ដល់ជូនចុងក្រោយ និងល្អបំផុតរបស់យើង»។

មុនកិច្ចចរចានេះ ប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងយ៉ាងច្បាស់ថា លោកមិនខ្វល់ចំពោះលទ្ធផលកិច្ចចរចានេះទេ។ លោកបានបញ្ជាក់ថា៖ «មិនថាមានអ្វីកើតឡើងក៏ដោយ យើងនៅតែជាអ្នកឈ្នះ។ ទោះបីជាយើងសម្រេចបានកិច្ចព្រមព្រៀង ឬក៏អត់ វាមិនមានអ្វីខុសប្លែកសម្រាប់ខ្ញុំឡើយ»។

អ៊ីរ៉ង់បានដាក់តម្រូវការដាច់ខាតពីរចំណុច គឺការលើកលែងការបង្កកទ្រព្យសម្បត្តិ និងការឈប់បាញ់នៅលីបង់។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles