ប្រទេសអូហ្គង់ដានៅទ្វីបអាហ្វ្រិក បានបង្កើនភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាទៀត នៅពេលដែលមេទ័ពរបស់ខ្លួនបានប្រកាសពីការត្រៀមខ្លួនបញ្ជូនកងទ័ព ១០ម៉ឺននាក់ទៅជួយអ៊ីស្រាអែល។

មេទ័ព Muhoozi Kainerugaba បានបង្ហោះសារលើបណ្តាញសង្គម X ដោយសរសេរថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការចល័តកងទ័ពអ៊ូហ្គង់ដា ១០០,០០០ នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ក្រោមការបញ្ជាផ្ទាល់របស់ខ្ញុំ ដើម្បីការពារទឹកដីដ៏វិសុទ្ធ ដែលជាទឹកដីរបស់ព្រះយេស៊ូវគ្រិស្ទ ជាព្រះជាម្ចាស់របស់យើង!»។
ក្រោយមកមិនបានប៉ុន្មានផង លោក Kainerugaba បានបង្ហោះសារមួយទៀត ដោយសរសេរថា៖ «ខ្ញុំមានយុវជនស្រេកឃ្លានសង្រ្គាមប្រហែល ៥០០,០០០ នាក់។ អ្វីដែលពួកគេចង់បានគឺមានតែលុយប៉ុណ្ណោះ។ ពួកគេនឹងកម្ទេចទីក្រុងតេហេរ៉ង់នោះដោយមិនគិតថ្លៃឡើយ»។

សាររបស់មេទ័ពរូបនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពាសពេញពិភពលោក ដោយសារតែការចេញមុខគាំទ្រអ៊ីស្រាអែលដោយចំហរបែបនេះ។
អ្នកវិភាគបានចាត់ទុកថា ជំហរនេះអាចជាការរំលឹកពីទំនាក់ទំនងជិតស្និទ្ធរវាងអ៊ូហ្គង់ដា និងអ៊ីស្រាអែល ជាពិសេសការផ្តល់តម្លៃដល់គ្រួសារលោក Netanyahu។
ទោះជាយ៉ាងណា អ្នកនយោបាយក្នុងស្រុកអ៊ូហ្គង់ដាខ្លះបានបង្ហាញពីការបារម្ភថា ការថ្លែងបែបនេះអាចធ្វើឲ្យប្រទេសខ្លួនក្លាយជាគោលដៅនៃការសងសឹកពីសំណាក់អ៊ីរ៉ង់ ឬក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។

ក្នុងពេលជាមួយគ្នានេះ ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងតែតានតឹងខ្លាំង ដោយអ៊ីស្រាអែលបានសម្លាប់មនុស្សលើសពី ២,០០០ នាក់នៅលីបង់ ចាប់តាំងពីថ្ងៃទី២ ខែមីនាមក។
អត្ថបទ៖ សុខ សុវណ្ណ
