ស្នងការនគរបាលព្រៃវែងសន្យា៖ ចរាចរណ៍លើស្ពានអ្នកលឿងនឹងរលូន ការកកស្ទះនឹងត្រូវបានដោះស្រាយក្នុងថ្ងៃខាងមុខ

ស្នងការនគរបាលព្រៃវែងសន្យា៖ ចរាចរណ៍លើស្ពានអ្នកលឿងនឹងរលូន ការកកស្ទះនឹងត្រូវបានដោះស្រាយក្នុងថ្ងៃខាងមុខ

ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានផ្តល់ការធានាថា បញ្ហាចរាចរណ៍កកស្ទះលើស្ពានអ្នកលឿងឆ្ពោះទៅទិសខាងកើតដល់ព្រំប្រទល់ខេត្តស្វាយរៀង នឹងត្រូវបានដោះស្រាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ស្នងការនគរបាលខេត្តព្រៃវែង

ក្នុងសេចក្តីថ្លែងការណ៍ខ្លីនៅថ្ងៃទី១១ មេសា ២០២៦ លោកស្នងការបានអះអាងថា៖ “ខ្ញុំជឿជាក់ថា ប៉ុន្មានថ្ងៃខាងមុខនេះ ពីលើស្ពានអ្នកលឿងឆ្ពោះទៅទិសខាងកើតដល់ព្រំប្រទល់ខេត្តស្វាយរៀង ចរាចរណ៍នឹងមិនកកស្ទះនាំឱ្យខាតបង់ប្រាក់របស់ប្រជាពលរដ្ឋឡើយ។”

លោកបន្តថា៖ “ខ្ញុំជឿជាក់លើនគរបាល និងប្រជាការពារខេត្តព្រៃវែង។ ខ្ញុំក៏ជឿជាក់ដែរថា ប្រជាជនទូទៅនឹងគោរពច្បាប់ចរាចរណ៍ប្រកបដោយភាពថ្លៃថ្នូរ។”

ការងារនគរបាលព្រៃវែង

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំដែលនិយាយតិច តែធ្វើការងារច្រើន។ ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់លើសន្តិសុខសង្គម បង្ការ និងបង្រ្កាបបទល្មើស គឺជាលក្ខណៈសំខាន់ដែលថ្នាក់ដឹកនាំត្រូវមាន។

ដំណោះស្រាយចរាចរណ៍

ការធានានេះមកក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋអំពីបញ្ហាចរាចរណ៍កកស្ទះយូរអង្វែងលើស្ពានអ្នកលឿង ដែលបណ្តាលឱ្យមានការខាតបង់ពេលវេលា និងថ្លៃដឹកជញ្ជូនកើនឡើង។ អាជ្ញាធរនគរបាលសន្យាថានឹងដោះស្រាយបញ្ហានេះដោយប្រការឆាប់រហ័ស។

រាយការណ៍ដោយ៖ សិលា

administrator

Related Articles