អគ្គិភ័យឆាបឆេយឃ្លាំងធំនៅខណ្ឌសែនសុខ កម្លាំងបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញរត់ម៉ាស៊ីនទៅបញ្ចុះ

អគ្គិភ័យឆាបឆេយឃ្លាំងធំនៅខណ្ឌសែនសុខ កម្លាំងបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញរត់ម៉ាស៊ីនទៅបញ្ចុះ

រាជធានីភ្នំពេញ៖ នាពេលម៉ោង ៤ រសៀល ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦ មានអគ្គិភ័យឆាបឆេះឃ្លាំងពូកមួយកន្លែងនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលធ្វើឲ្យមានផ្សែងខ្មៅហុយឡើងពីចម្ងាយ។

អគ្គិភ័យឆាបឆេះឃ្លាំងនៅសែនសុខ

បច្ចុប្បន្ន កម្លាំងបង្ការពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីបញ្ចុះអគ្គិភ័យដែលកំពុងឆាបឆេះយ៉ាងខ្លាំង។

មន្ត្រីបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យចាប់ផ្ដើមឆាបឆេះនៅក្នុងឃ្លាំងដែលស្ថិតនៅមូលដ្ឋានមួយ ហើយកំពុងរីកធំឡើង។ កម្លាំងបង្ការពន្លត់អគ្គិភ័យកំពុងខិតខំប្រឹងប្រែងបញ្ចុះអគ្គិភ័យ ដើម្បីការពារកុំឲ្យរីករាលដាលទៅអគារជិតខាង។

អាជ្ញាធរមានសមត្ថកិច្ចកំពុងស៊ើបអង្កេតពីមូលហេតុនៃការកើតអគ្គិភ័យនេះ និងវាយតម្លៃការខូចខាត។ បច្ចុប្បន្ន មិនទាន់មានរបាយការណ៍អំពីអ្នករងគ្រោះនៅឡើយទេ។

administrator

Related Articles