រដ្ឋមន្ត្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយអគ្គស្នងការនគរបាលជាតិ

រដ្ឋមន្ត្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយអគ្គស្នងការនគរបាលជាតិ

រាជធានីភ្នំពេញ – ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលជាម្តាយបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

រដ្ឋមន្ត្រី ហេង សួរ គោរពវិញ្ញាណក្ខន្ធ

សពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទទួលមរណភាពនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។

ពិធីគោរពវិញ្ញាណក្ខន្ធ

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានចាត់ទុកមរណភាពនេះជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក និងជីដូនដ៏គោរពស្រឡាញ់ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានបរិច្ចាគធនធាន និងសទ្ធាជ្រះថ្លាក្នុងការរួមចំណែកកសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

គណៈប្រតិភូក្រសួងការងារ

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងសមានទុក្ខ និងក្តីសង្វេគជាមួយក្រុមគ្រួសារសព ព្រមទាំងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អគ្គមហាឧបាសិកា សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព។

ពិធីបុណ្យសព

ការគោរពសព

ពិធីបុណ្យ

គណៈប្រតិភូ

ពិធីសារភាពទុក្ខ

administrator

Related Articles