ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងថ្មីៗអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ក្នុងពេលដែលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន។

ព្យុះនេះបក់លើតំបន់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា ក្រសួងបានបញ្ជាក់ថា គន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។
ស្ថានភាពអាកាសធាតុនេះនឹងបន្តពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ដោយមានលក្ខណៈដូចខាងក្រោម៖
១. តំបន់វាលទំនាប៖
សីតុណ្ហភាពពី ២៤°C ទៅ ៣៧°C
ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿន ២ម៉ែត្រ/វិនាទី
ខេត្តដែលគ្មានភ្លៀង៖ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ
២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពពី ២៥°C ទៅ ៣៦°C
ខ្យល់បក់ពីទិសឧត្តរ និងឦសាន ល្បឿន ៣ម៉ែត្រ/វិនាទី
ខេត្តដែលគ្មានភ្លៀង៖ ឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ
៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពពី ២៤°C ទៅ ៣៦°C
ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី
ខេត្តដែលគ្មានភ្លៀង៖ កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ
រលកសមុទ្រកម្ពស់ពី ០.៥០ម៉ែត្រ ទៅ ១.០០ម៉ែត្រ

ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋតាមដានព័ត៌មានអាកាសធាតុឱ្យបានជាប្រចាំ និងរៀបចំខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុដែលអាចកើតមាន។
