ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើតដោយសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្ដេចធិបតីបានបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងនោះមាន៖
១. រថយន្តក្រុង ១០០គ្រឿងសម្រាប់សេវាក្នុងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោ
២. រថយន្តក្រុង ៥០០គ្រឿងសម្រាប់ដឹកជញ្ជូនពីភ្នំពេញទៅខេត្តនានា និងពីខេត្តត្រឡប់មកភ្នំពេញ

សម្ដេចធិបតីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្រើប្រាស់សេវានេះ ដើម្បីទៅលេងស្រុកកំណើត ជួបជុំគ្រួសារ និងទៅកម្សាន្តតាមខេត្តនានាដោយសុវត្ថិភាព។ រថយន្តក្រុងទាំងអស់នឹងផ្តល់ទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃផងដែរ។
